ភ្នំពេញ ៖ ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹកចិត្តពួកគេ នូវដំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃ ចំណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់ រងទាំងអស់។ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាល ពីថ្ងៃទី ៥តុលា ហើយដំណើរកម្សាន្ដ រយៈពេលខ្លីនោះក៏មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រី នាង នុណ ច័ន្ទ ម៉ូនីតា អាយុជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៏រួមដំណើរជាមួយ សរុបសមាជិកទាំងអស់ជាង១០នាក់ ។
ទាំង ម៉ូ លីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាការ ដែលថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើន សម្រាប់ការដើរលេងក្រៅស្រុកនោះដោយសារ តែនាង ទទួលបានភាពជោគជ័យលើមុខជំនួញហើយ ក្រុមហ៊ុនរបស់នាងតំណើរការដោយ រលូននិង កាន់តែវិវត្តន៍ ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាងហេតុនេះ ហើយដើម្បីជាការតបស្នងក៏ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការ សម្រាប់ ការកម្សាន្ដនៅប្រទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា នាពេលនេះជាគំរូល្អមួយ សម្រាប់ថៅកែក្រុម ហ៊ុនមួយចំនួនទៀតក្នុងការលើកទឹកចិត្តក្រុមការងារឬបុគ្គលិក ព្រោះគ្មានភាពជោគជ័យណាដែលយើងអាច ធ្វើបានតែម្នាក់ឯងឡើយ ហេតុនេះហើយបុគ្គលិកឆ្នើម ស្មោះត្រង់ គូតែត្រូវបានថៅកែលើកទឹកចិត្តបែបនេះ។
ដោយឡែកសម្រាប់តំណើរកម្សាន្ដ នៅថៃជាមួយក្រុមការងារ នាពេលនេះ ម៉ូ លីកា មិនប្រាប់ថាចំណាយថវិការសរុបអស់ប៉ុន្មានទេ តែមានអ្នកលួចបង្ហើបថាខ្ទង់រាប់ម៉ឺនដុលារ តែកំពូលអ្នកលក់តាមOnline រូបនេះ ថ្លែងសារថា”ចែកា និង ស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃ សប្បាយសប្បាយ ខ្ញុំស្រលាញ់ពួកគាត់ ដូចបងប្អូន ចឹងមិនដែលគិតថាជាបុគ្គលិក ឬមេឡើយ”៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM








