Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្រ្ដីប៉ូលិសថៃម្នាក់បា.ញ់ស.ម្លាប់មនុស្សជាង៣០នាក់ វិលមកដល់ផ្ទះបន្ដបា.ញ់កូនប្រពន្ធនិងខ្លួនឯង

រាជធានីបាងកក៖ មន្រ្ដីប៉ូលិសថៃម្នាក់ ដែលត្រូវបានបណ្ដេញពីក្របខ័ណ្ឌប៉ូលិស ដោយសារតែសេពគ្រឿងញៀន បានបា.ញ់រះស.ម្លាប់មនុស្សជាង៣០នាក់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ ស្ថិតក្នុងស្រុកណាក្លាង (Na Klang) ខេត្តណុងប៊ូឡាំភូ (Nong Bua Lam Phu) ហើយរត់គេចខ្លួន មកដល់ផ្ទះ បន្ដបា.ញ់ស.ម្លាប់កូន និង ប្រពន្ធរបស់ខ្លួន មុននឹងបា.ញ់ស.ម្លាប់ខ្លួនឯងតាមក្រោយ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា មន្រ្ដីប៉ូលិស បានបញ្ជាក់ ថា អតីតមន្ត្រីប៉ូលិសម្នាក់ ប្រដាប់ដោយកាំភ្លើង និង កាំបិតបានសម្រុកបា.ញ់ប្រ.ហារ ទៅក្នុងកន្លែងបណ្តុះកូនមួយ នៅភាគឦសានប្រទេសថៃ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ដោយបានស.ម្លាប់មនុស្ស យ៉ាងហោចណាស់ជាង៣០នាក់ ដែលភាគច្រើនជាកុមារ មុនពេលស.ម្លាប់ខ្លួនឯង និង ក្រុមគ្រួសារ។

លោកឧត្ដមសេនីយ៍ តូសាក់ ស៊ូកវីម៉ូល (Torsak Sukwimol) អគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែង មុនដំបូង ថា មនុស្ស ចំនួន៣៤នាក់ បានស្លា.ប់ ហើយក្នុងចំណោមជនរងគ្រោះ ទាំងនោះ មានកុមារចំនួន២២នាក់ ក្រោយពេលអតីតមន្រ្ដីប៉ូលិស លោក ប៉ានយ៉ា ខាមរ៉ាប (Panya Khamrab) បានវា.យប្រ.ហារ ចូលទៅក្នុងមណ្ឌលថែទាំកុមារ បើកដំណើរការ ដោយអង្គការរដ្ឋបាលឃុំអ៊ូថៃ សាវ៉ាន់ (Uthai Sawan) ស្រុក Na Klang។ ក្រៅពីនេះ ក៏មានមនុស្ស ចំនួន១២នាក់ផ្សេងទៀត បានរងរបួស ហើយក្នុងនោះមានអ្នករងរបួសធ្ងន់ ចំនួន៨នាក់។

បើតាមរបាយការណ៍ចុងក្រោយរបស់ប៉ូលិសថៃ បានឲ្យដឹងថា ចំនួនអ្នកស្លា.ប់ បានកើតឡើង ដល់៣៨នាក់ ខណៈពេលមុន បានបញ្ជាក់ ថា មានអ្នកស្លា.ប់ ចំនួន៣៥នាក់។ នៅក្នុងចំណោមអ្នកស្លា.ប់ទាំងនោះ មានមនុស្សពេញវ័យ ចំនួន១១នាក់ និង កុមារ ចំនួន២៤នាក់ ហើយមនុស្ស ចំនួន១៥នាក់ផ្សេងទៀត បានរងរបួស។ ចំណែក ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លី ម៉ាក SIG Sauer P365 និង កាំបិតចុងស្រួច។ ប៉ូលិស បានដាក់ការសង្ស័យ ថា ខ្មាន់កាំភ្លើង អាយុ៣៤ឆ្នាំរូបនេះ អាចស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន ខណៈវា.យប្រ.ហារ មកលើមជ្ឈមណ្ឌលកុមារ។

មន្រ្ដីប៉ូលិសថៃ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះ ធ្លាប់ធ្វើជាប៉ូលិស ហើយត្រូវបានបណ្ដេញ ពីក្របខ័ណ្ឌប៉ូលិស កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយសារការប្រើប្រាស់គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន។ ការសម្រេចបណ្ដេញ ចេញពីក្របខណ្ឌប៉ូលិសនេះ បានធ្វើឡើង នៅថ្ងៃទី២០ ខែមករា ជាថ្ងៃដែលគាត់ ត្រូវចាប់ខ្លួន និង សារភាព ចំពោះការចោទប្រកាន់នេះ។

ការិយាល័យមជ្ឈមណ្ឌលស៊ើបអង្កេត បានបង្ហោះ នៅលើទំព័រផ្លូវការ ថា ខ្មាន់កាំភ្លើង បានរត់គេចខ្លួន មកដល់ផ្ទះ ហើយបា.ញ់ខ្លួនប្រពន្ធ និង កូនរបស់គេ មុននឹងបា.ញ់សម្លា.ប់ខ្លួន តាមក្រោយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×