Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនប្រកាន់តួ! គីម ស៊ីវឡាម ទម្លាយរឿងផលិតករ មិនហ៊ានហៅសម្តែងព្រោះខ្លាចចិត្តត្រឹមជាតួរាយរង

ភ្នំពេញ ៖ តារាសម្តែងនាង គីម ស៊ីវឡាម បានទម្លាយរឿងរ៉ាវអតីតតកាលដែលធ្វើឲ្យនាងស្ទើរខកខានឪកាស សម្តែងនៅក្នុងភាគខ្នាតធំមួយ ដោយសារតែផលិតករហាក់រារែកចិត្ត មិនហ៊ានហៅនាងថតព្រោះគិតថាត្រឹមជាតួរាយរង។
ទីបំផុតជាតារាម្នាក់ដែលមិនប្រកាន់តួ គីម ស៊ីវឡាម ក៏បានសម្រេចចិត្តដោយមិនរារែកចូលថតនៅក្នុងខ្សែភាពយន្ត បើទោះបីជាត្រឹមតួអ្នកបម្រើក៏ដោយ។

គីម ស៊ីវឡាម បានរំលឹករឿងរ៉ាវខាងលើនេះថា អង្គុយមើលរឿងចាស់ៗសុខៗក៏នឹកឃើញកាលថតរឿងរាជនីភូមគ្រឹះ កាលនិងកុំអីអត់បានថតរឿងនិងអីស្តាយងប់ហើយខ្ញុំ។ នាងថា ដឹងមិចអត់បងប្អូន ព្រោះបងអ្នកដឹកគាត់ថាខ្ញុំធ្លាប់ថតតួឯកតួរង ហើយបើឲ្យខ្ញុំមកថតតួអ្នកបម្រើមិនអាចទេដឹង និយាយរួមបងអ្នកដឹកគាត់ខ្លាចខ្ញុំមិនថត ខ្លាចខ្ញុំអន់ចិត្ត ព្រោះហៅខ្ញុំមកថតតួអ្នកបម្រើ គាត់ក៏ដាច់ចិត្តសួរខ្ញុំ។
ខ្ញុំលឺចឹងក៏តបថាបងអើយខ្ញុំមិនរើសតួទេ តួអីក៏ខ្ញុំលេងដែរ ឲ្យតែទាក់ទាញ មានរ៉ូលលេងខ្ញុំថតទាំងអស់និង ។

នាងបញ្ជាក់ថា នេះសំណាងហើយគាត់សួរទាន់កុំអីតែរឿងរាជនីភូមគ្រឹះនិងផ្ទុះសាហាវបងៗ រកមុខនាងស៊ីម ហើយក៏គេស្គាល់នាងស៊ីមច្រើនដែរ fan នាងស៊ីមញាក់ដែរតើសុំបីបងអ្នកបញ្ចូលសំលេងរឿងនិងគាត់ក៏សសើរដែរពិតជារំភើប។
តារាសម្តែងនាង គីម ស៊ីវឡាម គឺជាតារាជើងថ្មីមួយរូបដែលមានការតស៊ូខ្លាំង នៅក្នុងអាជីពសិល្បៈនាង ដោយសារតារាស្រីរូបនេះ បានវិវត្តន៍ខ្លួនតាំងពីតួរាយរាង រហូតឈានដល់តួរង និងតួឯកផងដែរ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញ គីម ស៊ីវឡាម បានបង្ហាញវត្តមានសម្តែងនៅក្នុងខ្សែភាពយន្ត ថតMV និងថតម៉ូតសម្អាងការជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ។
ការវិវត្តន៍យ៉ាងលឿននៅក្នុងអាជិពសិល្បៈ ដែលត្រូវបានទស្សនិកជនស្គាល់ច្រើន ចំណែករូបសម្រស់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
យ៉ាងណាឈោងភាពល្បីល្បាញក្នុងវិស័យសិល្បៈ រួមនឹងរូបសម្រស់ស្អាតនាពេលនេះក៏ដោយ ប៉ុន្តែគីម ស៊ីវឡាម នៅតែប្រកាន់ជំហរមិនចង់មានបានឆាប់ ដោយសារប្តូរខ្លួនប្រាណ ជាថ្នូរនឹងទ្រព្យពីបុរសណាម្នាក់ឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×