Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចរិយា ពេជ្រ បញ្ជាក់ហេតុផល ចូលចិត្តបង្ហាញភាពស៊ិចស៊ីលើបណ្តាញសង្គម

ភ្នំពេញ ៖ អតីតតារាសម្តែងនាង ចរិយា ពេជ្រ ត្រូវបានគេមើលឃើញថា នាងតែងតែបញ្ចេញនូវរូបភាពថតរូបភាពស៊ិចស៊ីជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក បើទោះបីជាពេលនេះនាងមានស្វាមី និងកូនម្នាក់ហើយក្តី។

ភាពស៊ិចស៊ីនេះត្រូវបានមហាជនមួយចំនួនយល់ឃើញថា ចរិយា ពេជ្រ ទំនងជាចង់បង្អួតសម្រស់ដ៏ស្រស់សោភារបស់នាងបង្ហាញទស្សនិកជន ក្នុងនាមជាអ្នកសិល្បះម្នាក់ដែលធ្លាប់បង្ហាញភាពស៊ិចស៊ីនាពេលកន្លងមក។
យ៉ាងណាការបង្ហាញភាពស៊ិចស៊ីរបស់ ចរិយា ពេជ្រ នាពេលនេះក៏មានមហាជនខ្លះយល់ឃើញបែបអវិជ្ជមានវិញថា អតីតតារាស្រីរូបនេះចង់បង្ហាញរូបសម្រស់បង្អួតភ្នែកបុរស ដើម្បីទាក់ទាញការចាប់អារម្មណ៍។

ការយល់ឃើញនេះត្រូវបាន ចរិយា ពេជ្រ បានចេញមកបញ្ជាក់ថា ការដែលនាងតែងតែបង្ហោះ រូបភាពបែបស៊ិចស៊ីនៅលើបណ្តាញសង្គម ជាបន្តបន្ទាប់នោះគឺមិនមានបំណងដូចការយល់ឃើញខាងលើ ឬក្នុងន័យអវិជ្ជមានណាមួយឡើយ។

ចរិយា ពេជ្រ បានលើកឡើងថា ខ្ញុំចូលចិត្តតែងខ្លួនស៊ិចស៊ីពិតមែន តែខ្ញុំតែងខ្លួនស្អាតដើម្បីថតរូបទេណា មិនមែនតែងខ្លួនដើម្បី……ល។ស្រីៗគ្នាយើងអ្នកណាខ្លះដូចខ្ញុំ???។

នាងបន្ថែមថា ពេលខ្ញុំនៅក្រមុំ រាងមិនសឹកស្អាតដូចពេលមានប្ដីមានកូនហើយទេ ចឹងហើយសូមfriend friend កុំថាអ្វីអោយអូនណា ហើយមួយវិញទៀត អូនស៊ិចស៊ីមែនតែបេះដូងអូនវិញមានភាពស្មោះត្រង់ទុកជូនប្ដីតែម្នាក់ទេ។
គួរបញ្ជាក់ថា ចរិយា ពេជ្រ បានចូលរោងការជាមួយបុរសខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលរហូតមកទល់នាពេលនេះ នាងទទួលបានកូនមួយជាចំណងដៃហើយ។

អតីតតារាស្រីរូបនេះទើបតែចេញទៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ក្រោយពេលដែលនាងបានជាប់គាំង នៅស្រុកខ្មែរប្រមាណជា២ឆ្នាំ ក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ខណៈពេលនៅក្នុងស្រុកខ្មែរ ចរិយា ពេជ្រ ក៏បានឆ្លៀតថតសម្អាងការជាបន្តបន្ទាប់ផងដែរ ក្នុងពេលដែលនាងនៅតែប្រកាន់ជំហរមិនចង់ទីណាឆ្ងាយពីអាជីពសិល្បៈនេះដែរ។

ទោះជាយ៉ាងណា មហាជន ជាពិសេសបណ្តាទស្សនិកជនដែលធ្លាប់គាំទ្រ ចរិយា បាននាំគ្នាលើកសសើរថា នាងនៅតែរក្សារូបសម្រស់នៅតែស្រស់ស្អាតដដែល បើទោះបីជាពេលនេះនាងមានស្វាមី និងមានកូនរួចទៅហើយក្តី៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×