ភ្នំពេញ ៖ បេក្ខភាពបវរកញ្ញាកម្ពុជាជ័យលាភីលំដាប់រងទី២នាង ហួន ស្រីខួច បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់គណនេយ្យហ្វេសប៊ុកមួយរូបដែលបានគំរា.មទារប្រាក់ និងផុសរូបនាងផ្តេសផ្តាស់ដោយពុំមានការអនុញ្ញាត។
ការព្រមានប្តឹងពី ហួន ស្រីខួច នាពេលនេះបានធ្វើឡើង បន្ទាប់ពីម្ចាស់គណនេយ្យហ្វេសប៊ុកដែលបានប្រើប្រាស់ឈ្មោះថា Bro YT បានបានផ្ញើសារទារលុយនាង ជាមួយនឹងការបញ្ចេញរូបភាពបែបស៊ិចស៊ីរបស់នាងផងដែរ។
ចំណុចនេះបានធ្វើអោយ ហួន ស្រីខួច មិនសប្បាយចិត្ត ហើយបានព្រមានចាត់វិធានការផ្កូវច្បាប់ ត្បិតនាងចាត់ទុកម្ចាស់គណនេយ្យនោះបានហែកគណនេយ្យហ្វេសប៊ុករបស់នាង និងព្យាយាមបង្ហោះរូបនាងទាំងបំពាន។
ហួន ស្រីខួច បានភ្ជាប់នូវភស្តុតាងមួយចំពោះលើករណីខាងលើនេះ ដោយបានភ្ជាប់ជាមួយនឹងសំណេរបង្ហោះតាមហ្វេសប៊ុកខ្លួនថា រូបនេះខ្ញុំមិនដែរផុស ហើយក៏ជារូបផ្ទាល់ខ្លួន អ្នកមកហែក account Facebook ខ្ញុំហើយយករូបខ្ញុំមកផុស អ្នកព្យាយាមគំ.រាមខ្ញុំទៀត។
នាងថា សូមផ្ដាំទៅអ្នកដែលបំពានហែក account យករូបខ្ញុំទៅផុស ខ្ញុំនឹងអោយច្បាប់ជាអ្នកដោះស្រាយ ខ្ញុំមិនដែរបំពានអ្នកណាទ្ឡើយ ហើយអ្នកដែរ ហែក Facebook ក៏មិនបានស្គាល់គ្នាជាមួយខ្ញុំ អ្នកចង់មកំផ្លាញឈ្មោះរបស់ខ្ញុំ កើតជាមនុស្សដូចគ្នា ហេតុអីចាំបាច់មកគ្នានេះគ្នា តាំងដែរមកស្គាល់គ្នាសោះ។
នាងបញ្ជាក់ថា គំរាមខ្ញុំយកលុយមិនបាន មកគំរាមប្អូនខ្ញុំទៀត !!! ខ្ញុំផ្ដាំផងថាកុំដេកសង្ឃឹមថានឹងបានមួយរយលុយខ្មែរពីខ្ញុំណា៎ប្អូន អ្នកមកហែកយករូបហើយមកគំរាម បំពាន បាបបុណ្យមានពិត អ្នកនឹងវិនាសដោយសារការបំពានអ្នកដទៃ។ ខ្ញុំមិនដែរខ្វល់រឿងចង់ល្បីទេប្អូន ប្អូនចង់ធ្វើបាបបងកម្មនឹងតបស្នង បងមិនប្ដឹងព្រោះបងមិនចង់មានរឿង តែបើប្អូននៅតែបំពានអ្នកដទៃ មានតែពឹងលើច្បាប់ហើយ !។
គួរបញ្ជាក់ដែរថា កញ្ញា ហួន ស្រី ខួច ហៅ កញ្ញា អេរីកា គឺជាជយលាភីលំដាប់រងទី២ នៃការប្រកួតកញ្ញាឯកកម្ពុជាប្រចាំឆ្នាំ ២០២១ (Miss Cambodia 2021) នាពេលកន្លងមក ហើយកញ្ញា ក៏បានក្លាយជាតំណាងឱ្យកម្ពុជា សម្រាប់ចូលរួមប្រកួតកញ្ញាឯកអន្តរជាតិ -Miss Crystal Angel International 2021 នៅ ប្រទេសមីយ៉ាន់ម៉ា ដែលបានលើកពេល ទៅធ្វើនៅខែមករា ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖សំណាង SV








