Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ុត សីហា ទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួន ដែលនាំឱ្យបាត់មុខក្នុងវិថីសិល្ប:

ភ្នំពេញ ៖ ម្ចាស់ពាន្ត The Vioce Cambodia រដូវកាលទី១លោក ប៊ុត សីហា បានប្រកាសជាសាធារណៈ ពីការវិលត្រឡប់មកកាន់អាជីពជាតារាចម្រៀងរបស់ខ្លួន បន្ទាប់ពីបាត់វត្តមានប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការវិលមកសារជាថ្មីនាពេលនេះ លោកបានសន្យានឹងខិតខំកែខ្លួនជាថ្មី និងប្រឹងប្រែងងើបឡើងវិញ នូវអាជីពចម្រៀងរបស់ខ្លួនសម្រាប់ប្រិយមិត្តគាំទ្រ។
យ៉ាងណាតារាចម្រៀងរូបនេះ ក៏បានទម្លាយនូវរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួន ដែលនាំអោយលោកបាត់មុខពីវិថីសិល្បៈ ដែលបានប្រឹងប្រែងប្រកួតប្រជែងរហូតទទួលបានពាន្តរង្វាន់។

ប៊ុត សីហា បានទម្លាយរឿងរ៉ាវទាំងនោះជាសាធារណៈថា ជីវិតខ្ញុំធ្លាក់ដល់ចំណុចសូន្យ ជីវិតដែលធ្លាក់ដល់បាត ដើរផ្លូវខុសតាមមិត្តតាមភឿន ចូលក្នុងផ្លូវថោកទាប។
មួយវិញទៀតពាក់ជីវិតស្នេហាដែលមិនសមប្រកប ដែលនោះក៏ជាដើមចមនាំឲ្យលោកបាត់វត្តមាន ពីអាជីពសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំមកនេះផងដែរ។

ប៊ុត សីហា បានលើកឡើងថា ខ្ញុំគ្មានអ្វីសោះ គ្មានគ្រប់យ៉ាង គ្មានសូម្បីតែកេរ្តិ៍ឈ្មោះ អ្នកក៏ចាកចេញទៅទាំងដែលកូនកំពុងពេញ មឹម ព្រោះតែអ្នកខ្ញុំចោលសិល្បៈចោលការខិតខំកន្លងមកតាមអ្នក មិនចេញបទថ្មី ក៏ព្រោះតាមអ្នកដើម្បីកូន ដល់ខ្ញុំលែងល្បីលែងមានគ្រប់យ៉ាង អស់រកស៊ីលែងទៅមុខ អ្នកដាក់មេផាយទៅយ៉ាងរលូន ដោយទុកកូនចោល ខ្ញុំរៀងហើយស្រីស្អាតអើយ ខ្ញុំស្តាយក្រោយណាស់ អរគុណម៉ែនិងបងៗដែលជួយមើលថែកូនខ្ញុំ(មេរៀនចងចាំ)។

ទាំងអស់នេះបានធ្វើឲ្យ ប៊ុត សីហា ហាក់ងើបមុខមិនរួចសម្រាប់ដំណើរលើវិថីសិល្បៈ ខណៈពេលដែលរូបលោកក៏ធ្លាប់ហ៊ុំព័ទ្ធដោយរឿងអាស្រូវមួយចំនួនទៀតផងដែរ។

ទោះជាយ៉ាងណានៅពេលដែលភ្ញាក់ដឹងខ្លួន និងវិលមកកាន់ក្បាលមេក្រូជាថ្មីនោះ ប៊ុត សីហា ក៏បានសន្យាជាមួយអ្នកគាំទ្រថា អាចទេយើងបន្តដំណើរទៅជាមួយខ្ញុំបាទ ម្តងទៀត អាចទេគាំទ្រខ្ញុំបាទម្តងទៀត ខ្ញុំសន្យាថានិងធ្វើឲ្យបងប្អូនស្តាប់កម្សាន្តនិងមិនខកចិត្តដូចមុនទៀត។

លោកបញ្ជាក់ថា ខ្ញុំកន្លងមកមិនល្អហើយពេលនេះ ក៏មិនប្រាកដថាល្អដែរ តែគ្មានអ្វីសំខាន់ជាងការកែប្រែជីវិតយើងឲ្យមានន័យ បើដួលថ្ងៃនេះ ថ្ងៃស្អែកក៏ត្រូវតែក្រោកឡើងវិញដែរ គ្មានអ្នកណាលើកយើងទេ ក្រៅពីយើងខ្លួនឯង។
លោកថា ខ្ញុំរឹងមាំបានដោយសារការគិតបកក្រោយ ហើយក៏ស្រមៃថា ខ្ញុំមានហ្វេនទាំងអស់ដែលចាំជួយលើកទឹកចិត្តនិងឲ្យវិលមកម្តងទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×