Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រុះចេញពីកម្មវិធី! មាស នីតា ទម្លាយរឿងធ្លាប់ត្រូវគេមាក់ងាយ ពេលចូលរួមប្រឡង

ភ្នំពេញ ៖ បេក្ខនារីតែមួយគត់គឺកញ្ញា មាស នីតា ឬ ពៅ ស្រីមាស បានជ្រុះចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ហើយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ មាស នីតា បានឆ្លងកាត់តាំងពីវគ្គជម្រុះដំបូងរហូតឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ដែលសល់បេក្ខជនតែ៦នាក់ប៉ុណ្ណោះ។

យ៉ាងណាបេក្ខនារីរូបនេះបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយមិនអាចឈានជើងទៅរកការប្រកួតប្រជែងនៅក្នុងការលើកពាន្តឡើយ។
ឈានដល់ចំណុចនេះស្រាប់តែ មាស នីតា ក៏បានទម្លាយរឿងធ្លាប់ត្រូវគេមាក់ងាយ នៅពេលដែលនាងឈានជើងចូលប្រឡងនៅក្នុងកម្មវិធីខាងលើនេះ។
មាស នីតា លើកឡើងថា នាងខ្ញុំ (ពៅស្រីមាស) ឬ មាស នីតា ដែលបងប្អូនស្គាល់ខ្ញុំភាគច្រើន នាងខ្ញុំសូមអរគុណ ដល់ ពុកម៉ែ បងប្អូន ទាំងអស់ដែលបានស្រលាញ់ចូលចិត្តនាងខ្ញុំ។

នាងថា រហូតមកដល់ពេលនេះ ខ្ញុំមានថ្ងៃនេះក៏ដោយសារ បងប្អូនទាំងអស់គ្នាដែល អរគុណ សម្រាប់ទឹកចិត្តដ៏ធំ ដែលបានខំចំណាយទាំងប្រាក់កាស នឹងពេលវេលា សម្រាប់ខ្ញុំ សុំទោសណាបងប្អូន សុំទោសពិតមែន តែយ៉ាងណាមិញ ខ្ញុំនឹងខិតខំប្រឹងដុសខាត់បន្ថែមទៀត នឹងរឹតតែខ្លាំង ខ្ញុំមិនទន់ជ្រាយទេកុំបារម្មណ៍ណា ខ្ញុំរឹងមាំគ្រប់គ្រាន់ នឹងស៊ូទៅមុខទៀត ដើម្បីបងប្អូន ដែលស្រលាញ់ នឹងនៅតែលើកទឹកចិត្តខ្ញុំ។

នាងបញ្ជាក់ថា អរគុណពាក្យមើលងាយ ជាន់ពន្លិច នឹងប្រមាថនាងខ្ញុំ ដែលថាខ្ញុំគ្មានសាលារៀនត្រឹមត្រូវ មិនដឹងចេញមកពីណា គ្មានការប្រលង ដូចគ្នាគេ តែមកដល់ពេលនេះ ខ្ញុំអាចជំនះបានទាំងអស់ ដែលខ្ញុំ បានឈានជើងប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក ហើយបើទោះជាខ្ញុំធ្លាក់ក៏ខ្ញុំធ្លាក់ក្នុងចំណោមអ្នកខ្លាំងដែលគឺខ្ញុំខ្លាំងខ្ញុំស្រលាញ់ បងប្អូនទាំងអស់គ្នា។
គួបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀង Cambodian Idol នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនៅរាត្រីថ្ងៃអាទិត្យសប្តាហ៍នេះ ដោយនៅក្នុងនោះមានបេក្ខជន៤រូបប៉ុណ្ណោះ ដែលនៅសល់សម្រាប់ប្រកួតប្រជែងសម្រាប់លើកពាន្តរដូវកាលថ្មីនេះ៕ រក្សាសិទ្ធិដោយ​៖ សំណាង SV

×