ភ្នំពេញ ៖ បុសឯកមុខមាំរាង និងកម្ពស់ បានប្រចាំប្រទេសកម្ពុជាម្នាក់ទៀតហើយ កំពុង មានវត្តមានចូលរួមប្រកួត បុរសឯកក្នុងព្រឹត្តិការណ៍សំខាន់មួយ ទៀតនៅឯក្រៅប្រទេស ជាមួយបណ្តាប្រទេសជាច្រើនប៉ះគ្នា។ ក្នុងចំណោមបេក្ខភាពទាំង ១៤ ប្រទេសមកពីជុំវិញពិភពលោកការប្រកួតបុរសឯកប្រចាំឆ្នាំ Man Of The Year 2022 សង្ឃឹមថាកម្ពុជានឹងទទួលបានលទ្ធិផលល្អត្រលប់មកប្រទេសវិញ ព្រោះថាយើងក៍ផ្តើមមានបេក្ខភាពល្អៗជាជម្រើសទុកចិត្តជាងច្រើនឆ្នាំមុន។

ជាផ្លូវការ លោក អ៊ុន ថារីដា (ហៅ Jing Alex) អាយុ ២៧ ឆ្នាំ និងកម្ពស់ ១.៧៥ ម៉ែត្រ ជាបេក្ខភាពបុរសឯកទីពីរ ដែលត្រូវតំណាងជាតិឲ្យកម្ពុជា ក្នុងការប្រកួត Man of The Year ឆ្នាំ២០២២។ ដែលការប្រកួតផ្ដាច់ព្រ័ត្រប្រារព្ធនៅថ្ងៃទី ២១ ខែសីហា នេះនៅឯប្រទេសឥណ្ឌូនេស៊ី។ ការតាំងចិត្តប្រកួតបាន ផុសដោយទឹកចិត្តក្លាហានមិនខ្លាចគេព្រោះ បុរសឯកនេះមើលទៅ មុខមាត់បុគ្គលិកលក្ខណៈ គឺមិនអន់ជាងគេឡើយ ពេលឈថត បង្អួតរូបរាងជាមួយបុរសឯកប្រទេសផ្សេងៗ គឺចូលភ្នែកតែម្តង។ កម្ពុជាបានយកឈុតតំណាងជាតិក្នុងការប្រកួតបុរសឯក Man of the year លើកទី៥ ឆ្នាំ២០២២ នៅឯប្រទេសឥណ្ឌូនេស៊ីរួចហើយ ដោយមើលទៅ សមសួនជាឈុតមេទ័ពអង់អាចក្លាហានតែម្តង។

ជាការកត់សម្គាល់ ឃើញថាមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាហាក់មាន ហុងស៊ុយច្រើនក្នុង ការចេញទៅប្រកួតបុរសឯក កញ្ញាឯកនៅឯក្រៅប្រទេស។យើងទទួលបានការគាំទ្រ រហូតបើកទំព័រប្រវត្តិសាស្ត្រ មានស្រីស្អាតម្នាក់ក្លាយជាម្ចាស់មកុដ នៅប្រទេសម៉ាឡេស៊ី គឺនាងកញ្ញា សារី ស្រីពេជ្រ ។ ក្នុងនោះបុរសឯកយើងខ្លះ ឈ្នះទាំង ប្រជាប្រិយភាព ថតរូបស្អាត ឈុតតំណាងជាតិក៏បានពាន ។ ពោលទាំងស្រីទាំងប្រុស ប្រមូលយកបានច្រើន ធ្វើឲ្យប្រទេសជិតខាងផ្តើមកោតសរសើរ ស្រុកយើងឥឡូវ អភិវឌ្ឍខ្លួនលឿន មិនខ្សោយដូចមុនជឿជាក់ ហើយអ្នកមកប្រកួត មិនត្រឹមតែស្អាត ក៍ឆ្លាត ពូកែ យល់សាច់ការ គ្រប់វិញ្ញាសា។ ចំណែកសន្ទុះនៃការគាំទ្រ របស់ប្រជាជនកម្ពុជា ក៏ឲ្យតម្លៃ ដែលនេះជាគ្រឿងផ្សំជួយឲ្យមានការពេញនិយម កើនឡើង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM














