ភ្នំពេញ ៖ លេចឭយូរមកហើយ ដែលថា អ្នកនាង ឱក សុគន្ឋកញ្ញា បានត្រៀមខ្លួនជាតួឯករឿងភាគនៅ ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្រោយពេលដែលអ្នកនាង មានស្វាមី ជាអ្នកគ្រប់គ្រងនៅទីនោះ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ រំលងទៅ អស់ពេលច្រើនខែ ឱក សុគន្ឋកញ្ញានៅ មិនទាន់អាចឃើញ បង្ហាញតិចនិចចូលជាតួឯកភាពយន្ត ដូចហ្វេនៗរំពៃគិត និងនៅតែចង់ឃើញ។

ឱក សុគន្ធកញ្ញា បានក្តាប់តំណែងធំជាគណៈកម្មារការ(Judge) និងគ្រូបង្វឹក(Coach) ពីកម្មវិធីប្រលង ចម្រៀងធំៗស្ទើតែគ្រប់មុខនៅហង្សមាសទើបធ្វើឲ្យនាងនៅតែរក្សារសកម្មភាពសិល្បៈលេចធ្លោបើទោះជាមិនសូវមានបទចម្រៀងល្បីៗច្រើនដូចមុនក្ដីដែលក្នុងនោះមានដូចជាCambodian Idol ,The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ដែល បណ្ដារកម្មវិធីខាងលើនេះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ ស្វាមីនាងលោក អ៊ឹង សុខលី ទាំងអស់។
ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងថាហេតុ អីបានជាពេលនេះ សុគន្ធ កញ្ញា នៅតែព្រលែងតំណេងជាតួឯកភាពយន្ដ ?ការលើកឡើងបែបនេះដោយសារ តែកាល ពីពាក់កណ្ដាលឆ្នាំ២០១៩ សុគន្ធកញ្ញា បានបោះបង់ឱកាសធ្វើជាតួឯកម្ដងរួចទៅហើយ ដោយសារតែពេលនោះនាងជាប់រៀប ការនិងមានផ្ទៃពោះភ្លាមៗទើបធ្វើឲ្យសុខ ស្រីនាង ចូលមកជំនួសនាងក្នុងភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស”ដែលថត ចប់តែមិនទាន់ដាក់បញ្ចាំង។ក្រោយសុគន្ធកញ្ញា បានសម្រាលកូនរឹងដៃជើងក៍មានដំណឹងថានាង នឹងចាប់ដៃជាមួយ លោកខែម ប៊ុនថៃ លេងទាំងរឿងភាគនិងដុំ ខណៈដែលក្រុមផលិតរឿងភាគទាំង៤ច្រក របស់ហង្សមាសរង ចាំតែចម្លើយពីនាងឆ្លើយOk ប៉ុណ្ណោះ ពួកគេនឹងចេញថតភ្លាមៗ តែរហូត មកដល់ ពេលនេះកូនរបស់សុគន្ធកញ្ញា អាយុជាង២ឆ្នាំទៅហើយនាងនៅតែស្ទះការធ្វើជាតួឯកដដែល។

ពិតជាតារាជួមុខមែន ដោយធ្វើអ្វីចេញមកឃើញថា មិនដដែលៗធ្វើឲ្យគេធុញនោះទេ។ ម្ល៉ោះហើយមហាជននៅតែចាត់ទុកឱក សុគន្ឋកញ្ញា ជាអាយ ឌលដ៍ពូកែហើយ មានសមត្ថភាពគ្រប់យ៉ាងមិនថាការច្រៀង តុបតែងខ្លួនឬជាស្ត្រីមេផ្ទះ។
ជោគជ័យលើ សិល្បៈ សុគន្ឋកញ្ញា ក៏ជោគជ័យលើ ជីវិតស្នេហាមិនធម្មតាដែរ។ នាងបានស្វាមីចេះយល់ចិត្តហើយ តាមចិត្តគ្រប់យ៉ាង ។ ក្រៅពីនេះ លោកសុខលីក៍ ជាទីប្រឹក្សា ការងារវែកផ្លូវដើរលើសិល្បៈឲ្យភរិយាបណ្តូលចិត្តទៀតផង។
កំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា នៅតែឈលើ តំណែងលេខ១ ក្នុងនាមជាតារាចម្រៀងលំដាប់ប្រទេស។ អ្នកនាងហែលឆ្លង ដោយការតស៊ូ គ្រប់ដំណាក់កាល ទំរាំបានមកទល់ពេលនេះ។ ម្ល៉ោះហើយអ្នកនាង រមែងលើកទឹកចិត្តដល់អ្នកគាំទ្រត្រូវជឿជាក់ហើយប្រយុទ្ឋជាមួយថ្ងៃថ្មី អោយជោគជ័យ ។
ទោះជាឱក សុគន្ធកញ្ញា ស្ទះការធ្វើជាតួឯកជាង៣ឆ្នាំទៅហើយក្ដី តែតារាស្រីរួមទ្រនុំ ដែ លបាន បន្ថែមអាជីព ភាព យន្ដពីលើចម្រៀងនេះមានដូចជាពេជ្រ សោភា ,សុគន្ធ និសា ,សួស វីសា ,វី ឌីណែត ,កែវ សុបញ្ញា ,ពេជ្រ សូលីកា ,រ៉េត ស៊ូហ្សាណា និងប៉ាច គីមមួយ ជាដើម៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM














