Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាន់ គីមសួរ ចេញមុខការពារ ពាក់ មី ក្រោយរងការរិះគន់ពាក់ព័ន្ធរឿងភ្នំតាម៉ៅ

ភ្នំពេញ ៖លោក តាន់ គីមសួរ បានចេញមុខការពារតារាកំប្លែងនាយ ពាក់ មី ក្រោយរងការរិះគន់ពីមហាជនពាក់ព័ន្ធបញ្ហារឿងភ្នំតាម៉ៅ ដែលកំពុងផ្ទុះកំដៅពេញបណ្តាញសង្កមហ្វេសប៊ុក។
ការរិះគន់ពីមហាជនចំពោះមហាជនទៅលើនាយ ពាក់ មី នាពេលនេះបានកើតឡើង បន្ទាប់ពីលោក តាន់ គីមសួរ បានបង្ហោះខ្លឹមសារជាមួយនាយ ពាក់ មី លើបណ្តាញសង្គមហ្វេសប៊ុកដោយបានលើកឡើងថា បង Chem Chanra ចែម ចាន់រ៉ា ឆាតមក គាត់ពិតជាចង់ឲ្យខ្ញុំសហការគ្នាជាមួយបងឧកញ៉ាឡេង ណាវ៉ាត្រាដាំកូនឈើស្ដារព្រៃឡើងវិញនៅភ្នំតាម៉ៅខ្លាំងណាស់ នេះគឺជារឿងដែលល្អខ្លាំង ខ្ញុំរីករាយនឹងចូលរួមសហការបើបងឧកញ៉ាគាត់បើកឱកាសឲ្យខ្ញុំចូលរួម អរគុណបងពែកមីខ្លាំងណាស់ដែលតែងតែចូលរួមជាមួយកិច្ចការងាររបស់ពួកយើង គ្រប់កម្មវិធីទាំងអស់។
តាមរយៈគោលបំណងនេះបានធ្វើឲ្យមហាជនមួយចំនួនបាននាំគ្នាចូលទៅខំមិនរិះគន់នាយ ពាក់ មី ថា ពេលគេឈូសឆាយមិនព្រមចេញមុខ លុះពេលគេផ្អាកបានចេញមុខរួចឲ្យចូលរួមដាំដើមឈើឡើងវិញ។

តាមរយៈការរិះគន់នេះលោក តាន់ គីមសួរ បានចេញមុខបញ្ជាក់ដោយការពារតារាកំប្លែងរូបនេះថា ខ្ញុំឃើញបងប្អូនជាច្រើនដាក់បន្ទុកទៅលើបងប្រុស Chem Chanra ចែម ចាន់រ៉ា ខ្លាំងណាស់ពាក់ព័ន្ធរឿងមិនបានចេញមុខប្រតិកម្មបញ្ហាភ្នំតាម៉ៅ ខ្ញុំផុសនេះគឺចង់ជម្រាបទៅកាន់មហាជនថាបងប្រុសពែកមី បានចូលរួមកិច្ចការងារជាមួយខ្ញុំពាក់ព័ន្ធរឿងព្រៃឈើច្រើនណាស់ ចំណាយទាំងពេលវេលា ទាំងកំលាំងកាយចិត្ត ចំណាយទាំងថវិកាផ្ទាល់ខ្លួន។

លោកបញ្ជាក់ថា ចំពោះបញ្ហាភ្នំតាម៉ៅ គាត់ក៏ធ្លាប់ពិភាក្សាជាមួយខ្ញុំដែរថា គួរតែចេញវីដេអូនិយាយបន្តិចឬយ៉ាងណា ខ្ញុំឃាត់គាត់មិនចង់ឲ្យគាត់មានបញ្ហាទេ ព្រោះគាត់មិនមែនមានតែខ្លួនមួយទេ គាត់មានក្រុមគ្រួសារត្រូវមើលថែ ជាពិសេសប្អូនស្រីធម៌គាត់ច្រើន (មានប្អូនស្រីធម៌ច្រើនដូចអាចារ្យធំដែរ) អ៉ីចឹងទុកឲ្យខ្ញុំជាអ្នកយកមុខតែឯងទៅបានហើយ ព្រោះខ្ញុំមានតែខ្លួនមួយទេ បើមានបញ្ហាក៏មិនអីដែរ។

ដោយឡែកសម្រាប់លោក ពាក់ មី ផ្ទាល់ក៏បានចេញមុខបង្ហោះសារពាក់ព័ន្ធរឿងនេះដែរថា ការចូលរួមដាំដើមឈើនេះ ខ្ញុំធ្វើច្រើនដង ច្រើនឆ្នាំហើយ មិនមែនចង់យកមុខអីពេលនឹងទេ មុនល្បីរឿងនេះ ខ្ញុំក៏បានទៅភ្នំតាម៉ៅ ធ្វើវីដេអូ បំផុសឲ្យបងប្អូនមកលេងភ្នំតាម៉ៅដែរ ចំណែកដែលមិនឃើញខ្ញុំផុសប្រឆាំង ព្រោះខ្ញុំផុសទៅវាប៉ះអ្នកស្គាល់ អ្នករាប់អានគ្នា ពិបាកមើលមុខគ្នាណាស់ សូមបងប្អូនអាធ្យាស្រ័យ ៕រក្សាសិទ្ធិដោយ ៖ សំណាង SV

×