Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ សោម៉ាវត្តី បែកស្នេហ៍ដោយមិនជ្រើសរើសយកផ្លូវហែកហួរគ្នា

ភ្នំពេញ ៖ មកទល់ពេលនេះ សុខ សោម៉ាវត្តី បានសម្រេចចិត្ត ដើរចេញពី ចំណងស្នេហា ទី២អស់ជាច្រើនខែ។ អ្នកទាំង២ បានសម្រេចឈប់ទាក់ទងគ្នា ហើយថែមទាំងមិនបង្កការលើកហេតុផលអោយគេដឹងជាសារធារណៈ។ អ្វីដែលគេស្រាប់តែភ្ញាក់ផ្អើលគឺ លេចឭថា មេម៉ាយចាយសម្រស់នេះ កំពុងរកបានម្ចាស់បេះដូងថ្មីតាមថែ ហើយក៍មិនទាន់ដឹងថា នាងយល់ព្រមទាំងស្រុងឬបែបណាក្រៅពីមើលចិត្តសិន។

សុខ សោម៉ាវត្តី បានចែកផ្លូវកីឡាករបាល់ទាល់លី វ៉ាហេទ ហើយ ពួកគេទាំងសងខាងព្យាយាមបិតបាំងពីមូល ហេតុនៃការប្រេះឆាស្នេហ៍រៀងៗ ខ្លួនដោយ មិនជ្រើសផ្លូវហែកហួរ គ្នាតាមបណ្ដាញសង្គមដូចគូស្នេហ៍មួយចំនួនទៀតនោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់តាំងពីវតី្ដ លែងជា សង្សាររបស់វ៉ាហេទ ទៀតនោះនាងក៍លែងខ្វាយក្វល់ ទៅមើលការប្រកួតបាល់ទាត់ ផ្ទាល់របស់ក្លឹប អតីតសង្សារ កំពុងលេងទៀតដែរ ព្រោះទាំងសង ខាងបានផ្ដាច់ការទាក់ ទងគ្នាទាំងស្រុង។សម្រាប់វត្តី វិញនាងមិន ដែលបង្ហាញនូវរូបភាព ឈឺចាប់ក្រោយមិនអាចកាន់ដៃប្រុសក្មេងបានតទៅទៀតនោះទេ ហើយថែមទាំងថាខ្លួន ឯងមានជីវិត ពោពេញទៅដោយសិទ្ធិសេរីភាពពេញលេញទៀតផងទើបត្រូវបានពេជ្រ សោភា ហៅចូលក្រុម(Team)អ្នកមេម៉ាយ នាយុគសម័យថ្មីនិងគ្មានទុក្ខព្រួយ…។

សុខ សោម៉ាវត្តី មិនបញ្ចេញពីទុក្ខសោករឿងស្នេហាឲ្យគេបានដឹង ជាសាធារណៈមែន ប៉ុន្ដែភាពរឹងមាំ និងនៅតែបង្ហាញពីអារម្មណ៍រីករាយ ដូចគ្មានរឿងអ្វីកើតឡើងចំពោះ ជីវិតនាងពេលនេះព្រោះតែនាង មានលោក ថៅកែហាងថតរូបម្នាក់ជាបុរសខ្មែរកាត់ចិន តាមលើកទឹកចិត្តនាងគ្រប់ពេលវេលាទាំងអស់។ វត្តី មិនដែលបណ្ដើរ ឬបង្ហោះប្រុសចំណាស់នោះ កៀក កើយ ជាមួយនាងម្ដងណាឡើយ ប៉ុន្ដែលោកថៅកែធ្លាប់បង្អួតមិត្ត ភក្ដិលោកនៅ ស្ទ័រី ហ្វេសបុក ដោយហៅ នាងថាជាកំពូលស្នេហ៍ទៀតផង ទើបធ្វើឲ្យFan ជាច្រើនរបស់អ្នកមេម៉ាយ កូន១រូបនេះ មានការភ្ញាក់ផ្អើល។ តែចំពោះរឿងដែលសោម៉ាវត្តី នៅស្ទាក់ស្ទើក្នុងចិត្ត និងពន្យាពេល បញ្ចេញមុខ សង្សារថ្មីឲ្យ គ្រប់គ្នាបានឃើញនៅពេលនេះត្រូវបានគេយល់ថា មកពីនាងនៅមិន ទាន់ទុក្ខចិត្តលោកថៅកែឬរឿងស្នេហា ស្ថិត ក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នាហើយនាងខ្លាចជួបរឿងខកចិត្តជាលើកទី៣ទើបធ្វើឲ្យអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×