ភ្នំពេញ ៖ អតីតស្វាមីដែលជាកូនប្រុសឧកញ៉ាមួយរូបបានធ្វើការព្រមានទៅដល់អ្ន្នកនាង សាសា បន្ទាប់ពីនាងបានបង្ហើបទម្លាយចេញនូវរឿងរ៉ាវគ្រួសារដែលធ្លាប់កើតឡើង។
ការព្រមានពីអតីតស្វាមីនាពេលនេះបានធ្វើឡើង បន្ទាប់ពីសាសា បានបញ្ចេញសារដ៏ភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហាគ្រួសារ ខណៈពេលដែលនាងមានបំណងចង់ទាមទារសម្រាប់កូនប្រុសដែលជាតំណក់ឈាមរួមគ្នា។
អតីតតារាចម្រៀងនាង សាសា បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំមិនចង់ហែកហួររឿងរ៉ាវគ្រួសារនៅក្នុងសង្គម FB នោះទេ តែរឿងរ៉ាវខ្លះ ខ្ញុំទ្រាំតាំងពីកូននៅក្នុងផ្ទៃ រហូតកូនមាន 2 ឆ្នាំ។

នាងបញ្ជាក់ថា ខ្ញុំគ្រាន់តែទាមទានៅអ្វីដែរកូនខ្ញុំគួរតែបាន មិនមែនគេដើរមានស្រីសប្បាយ តែខ្ញុំដេកយំមើលមុខកូន ត្រូវគិតថា គួររកស៊ីអ្វីបន្ថែមដើម្បីឲ្យកូនធំឡើងមានរបស់ល្អនឹងគេ មើលគាត់ទាំងថ្ងៃទាំងយប់ដោយដៃផ្ទាល់ ពេលឡើងតុលាកាលែងគ្នា ខ្ញុំមិនបានទាមទាអ្វីច្រើនទេ ដោយគិតថាគ្រាន់តែកូនមួយខ្ញុំអាចចិញ្ចឹមបានមិនពិបាកទេ តែពេលដែរគាត់កាន់តែធំទើបខ្ញុំដឹងថា កាចំណាយផ្សេងៗវាពិតជាច្រើនខ្លាំងណាស់ក្នុងមួយខែៗ ហើយខ្ញុំត្រូវចំណាយផ្សេងជិត 10000$ ក្នុងមួយខែ ហាង ផ្ទះ ធានាគា ។ល។
គេគំរាមថា ហ៊ានតែផុសរូបគេម្ដងទៀតមានរឿងធំហើយ ហើយចាំជួបគ្នានៅតុលាកាម្ដងទៀត ខ្ញុំក៏សម្រេចចិត្តថាផុស ព្រោះខ្ញុំក៏ចង់ទាមទារ ឲ្យកូនរបស់ខ្ញុំម្ដងទៀតដែរ ។
អតីតតារាចម្រៀងនាង សាសា បានចេញមកធ្វើការព្រមានទម្លាយរឿងរ៉ាវស្នេហា ជាមួយកូនឧកញ៉ាមួយរូប ដែលបានរួមរស់ជាមួយគ្នារហូតទទួលបានកូនប្រុសម្នាក់ ខណះពេលស្នេហាជួបរឿងប្រឆា។
យោងតាមអ្វីដែលនាងបានបង្ហោះសារលើបណ្តាញសង្គមកាលពីពេលថ្មីនេះបានអះអាងថា ខ្ញុំនឹងផុសរឿងរាវទំនាក់ទំនង់រវៀង លោក បោយ រស្មី ត្រូវជាឪពុកកូនរបស់ខ្ញុំ (ដែរត្រូវជាកូនលោកឧញ៉ាសម្បត្តិ ) លក់ការ៉ូ ។

នាងបញ្ជាក់ថា រឿងអីខ្ញុំត្រូវខ្លាច ខ្ញុំធ្វើអីដែរត្រឹមត្រូវតែប៉ុណ្ណោះ ខ្ញុំទាមទាអោយកូនប្រុសរបស់ខ្ញុំតែប៉ុណ្ណោះ ។
មហាជនបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលនេះស្ងាត់ៗ សាសា បានបញ្ចេញសារអមដោយរូបភាពមុខមាត់ពិតឪពុកកូនរបស់នាងដែលជាកូនឧកញ៉ាមួយរូប អមដោយពាក្យពេចន៍ខាងលើនេះ។
គួបញ្ជាក់ថា បន្ទាប់ពីចាប់ឈោងភាពល្បីល្បាញក្នុងអាជីពចម្រៀងមួយរយៈមក សាសា ក៏បានបាត់មុខពីវិស័យសិល្បៈឈឹងតែម្តង ដោយមិនមានប្រភពណាមួយទម្លាយឲ្យដឹងឡើយ។
យ៉ាងណាអស់ពេលជាច្រើនឆ្នាំ សាសា ក៏បានលេចមុខជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយនាងតែងតែបង្ហោះពីសកម្មភាពការងារថ្មី និងក្មេងប្រុសម្នាក់ដែលដឹងថា នោះជាកូនរបស់នាង។
ការបញ្ចេញរូបភាពកូនរបស់ សាសា នាពេលនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល ដោយនាងតែនាងមិនទាន់លេចចេញដំណឹងចូលរោងការនាពេលណានោះឡើយ ក្រោយឃ្លាតឆ្ងាយពីសិល្បៈនោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





