ភ្នំពេញ ៖ អតីតតារាចម្រៀងនាង សាសា បានចេញមកធ្វើការព្រមានទម្លាយរឿងរ៉ាវស្នេហាជាមួយកូនឧកញ៉ាមួយរូប ដែលបានរួមរស់ជាមួយគ្នារហូតទទួលបានកូនប្រុសម្នាក់ ខណៈពេលស្នេហាជួបរឿងប្រឆា។
គេនៅមិនទាន់ដឹងទេថា សាសា នឹងទម្លាយរឿងរ៉ាវខាងលើនេះ បែបណាឡើយ ប៉ុន្តែនាងគ្រាន់តែលើកឡើងថា អ្វីដែលនាងធ្វើគឺដើម្បីទាមទារឲ្យកូនរបស់នាងប៉ុណ្ណោះ។
យោងតាមអ្វីដែលនាងបានបង្ហោះសារ លើបណ្តាញសង្គមកាលពីពេលថ្មីនេះ បានអះអាងថា ខ្ញុំនឹងផុសរឿងរាវទំនាក់ទំនង់រវាង លោក បោយ រស្មី ត្រូវជាឪពុកកូនរបស់ខ្ញុំ (ដែរត្រូវជាកូនលោកឧញ៉ាសម្បត្តិ ) លក់ការ៉ូ ។

នាងបញ្ជាក់ថា រឿងអីខ្ញុំត្រូវខ្លាច ខ្ញុំធ្វើអីដែរត្រឹមត្រូវតែប៉ុណ្ណោះ ខ្ញុំទាមទារឲ្យកូនប្រុសរបស់ខ្ញុំតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយចាប់តាំងពីនាងបានបង្ហោះសារខាងលើ រហូតមកទល់នាពេលនេះ សាសា នៅមិនទាន់បានបញ្ចេញរឿងរ៉ាវខាងលើនេះនៅឡើយទេ ក្នុងពេលដែលអ្វីដែលនាងបានប្រកាសខាងលើ ត្រូវបានបណ្តាញសារព័ត៌មាននានាបានធ្វើការចុះផ្សាយជាបន្តបន្ទាប់។
មហាជនបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលនេះស្ងាត់ៗ សាសា បានបញ្ចេញសារអមដោយរូបភាពមុខមាត់ពិតឪពុកកូន របស់នាងដែលជាកូនឧកញ៉ាមួយរូប អមដោយពាក្យពេចន៍ខាងលើនេះ។
បើទោះបីជានាងនៅមិនទាន់បញ្ចេញនូវរឿងរ៉ាវពីក្រោយវាំងននខ្មៅ នៃជីវិតឯកជនរវាងនាង និងកូនឧកញ៉ាម្នាក់នោះក៏ដោយ ប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះនាង សាសា ទំនងជាទាមទារឲ្យអតីតស្វាមីផ្តល់លុយដើម្បីចិញ្ចឹមកូនខ្លះ ត្បិតកូនឧកញ៉ាម្នាក់នោះ កំពុងមានស្រីម្នាក់ទៀតហើយនោះ។

គួរបញ្ជាក់ថា បន្ទាប់ពីចាប់ឈោងភាពល្បីល្បាញក្នុងអាជីពចម្រៀងមួយរយះមក សាសា ក៏បានបាត់មុខពីវិស័យសិល្បៈឈឹងតែម្តង ដោយមិនមានប្រភពណាមួយតម្លាយឲ្យដឹងឡើយ។
យ៉ាងណាអស់ពេលជាច្រើនឆ្នាំ សាសា ក៏បានលេចមុខជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយនាងតែងតែបង្ហោះពីសកម្មភាពការងារថ្មី និងក្មេងប្រុសម្នាក់ដែលដឹងថា នោះជាកូនរបស់នាង។
ការបញ្ចេញរូបភាពកូនរបស់ សាសា នាពេលនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល ដោយនាងតែនាងមិនទាន់លេចចេញដំណឹងចូលរោងការនាពេលណានោះឡើយ ក្រោយឃ្លាតឆ្ងាយពីសិល្បៈនោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






