ភ្នំពេញ ៖ យើងពិតជារំភើប ណាស់ដែលជាប្រវត្តិមួយល្អក្នុងដាន វិស័យប្រឡងបវរកញ្ញា ដែលយើងមានឱកាសពេញលេញហើយ អាចគ្រងមកុដឈ្នះដាច់គេ មិនដែលមាន។ នេះជាមោទនៈភាពមួយ របស់កម្ពុជា ដែលមានធនធាន ល្អៗចេញទៅប្រកួត មិនអន់ជាងគេ។
យើងមានអ្នកអាចបំបែកប្រវត្ដិសាស្រ្ដនៅក្នុងកម្មវិធីបវរកញ្ញាហើយ។នាងគឺជា ស្ដ្រីដំបូងគេបង្អស់ពីកម្ពុជា ដែលអាចដណ្ដើមម្កុដពីឆាកអន្តរជាតិបាន។ សារី ស្រីពេជ្រ មានអាយុ ២១ឆ្នាំ ជានារីស្រស់ស្អាត និងមានចំណេះដឹងខ្ពស់ ទាំងការនិយាយស្ដី ទាំងអាកប្បកិរិយាសមសួនជានារីខ្មែរ និងសក្ដិសមសួននឹងកិត្តិនាមជាម្ចាស់ក្សត្រីនៃចក្រវាលនេះបំផុត។

ម្ចាស់ មកុដសារី ស្រីពេជ្រ ក្រៅពីឈ្នះតំណែងឯក បានឈ្នះឈុតតំណាងជាតិ បានជាប់ពាន ប្រជាប្រិយភាពមួយទៀត។ រីឯវិញ្ញាសា បុរសឯក ដែលមានលោក ចាន់ មុនីសិទ្ឋិ ក៏ឆាបបានការឈ្នះមិនអន់ដែរ គឺជាប់លេខ២ ឈ្នះឈុតតំណាងជាតិ ឈ្នះថតរូបស្អាត និងតំណែង ប្រជាប្រិយភាព។ ពោលពានជាច្រើនកម្ពុជាយើងយក បានចង់ទាំងអស់។ ពិតជាកម្រមាន ហើយក៍ជាការតស៊ូ ដោយសមត្ថភាពពិតៗ។

នៅលើហ្វេសបុក ម្ចាស់មកុដនេះបានសរសេរថា «នាងខ្ញុំ សារី ស្រីពេជ្រ សូមលើកម្រាមដៃដប់ថ្លែងអំណរគុណដល់អ្នកម៉ាក់ លោកប៉ា ពុកម៉ែ មិត្តភក្ដិ បណ្តាម្ចាស់ឧបត្ថម្ភទាំងអស់ បណ្តាអ្នកគាំទ្រ Fan Pages អ្នកសារព័ត៌មាន ក្រុមហ៊ុនCIM បងប្អូនជនជាតិខ្មែរ និងបរទេសទាំងអស់ ចំពោះការផ្តល់កំណើត ផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត ឧបត្ថម្ភជ្រោមជ្រែងជួយនាងខ្ញុំគ្រប់បែបយ៉ាង… នាងខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាកម្ពុជា ហើយពេលនេះនាងខ្ញុំធ្វើបានហើយដើម្បីអ្នកទាំងអស់គ្នា និងដើម្បីកម្ពុជា! នាងខ្ញុំ ស្រឡាញ់កម្ពុជា !»។ អ្វីដែលល្អនាងក៏ឈ្នះតំណែងឈុតតំណាងជាតិចូលថប៥ ឯបុរសវិញក៏ឈ្នះឈុតតំណាងជាតិថប៥ដែរ គ្រងដោយលោក ចាន់ មុនីសិទ្ឋ ហើយបុរសឯករូបនេះក៏ទទួលចំណាត់ថ្នាក់លេខ២ ក៏ជាចំណាត់ថ្នាក់មិនងាយជាប់។
យើងសង្ឃឹមបន្តទៀតថា រលកក្រោយៗទៀត និងព្យាយាម ពង្រឹងសមត្ថភាពខ្លួនឯងឲ្យល្អ ហើយនាំកិត្តិយសជូនប្រទេសជាតិដូចស្រីស្អាត និងបុរសសង្ហាខាងលើ ក្រោយពេលបានឡើងដល់ឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM
















