Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី ឌីណែត បន្ដអាជីពចម្រៀង ព្រោះបំណងលោក ហួរ ឡាវី

ភ្នំពេញ ៖ កន្លងទៅ មានការលេចឭថា វី ឌីណែត ដែលស្រឡាញ់តស៊ូ ជាមួយ អាជីពចម្រៀង តាំងពីកុមារភាពមកនោះ ស្រាប៊តែផុសគំនិតចង់តោះតើយ ដោះដៃដើរចេញពីសិល្បៈ ដែលកំពុងជោគជ័យ។ ស្របពេលនោះក៏លេចឭទៀតថា នាងមានគូស្នេហ៍ម្នាក់ ប្រកបដោយឋានៈខ្ពស់និងលេចចេញថា ឌីណែត ត្រៀមក្លាយជាជំទាវ។ ចុងក្រោយ វី ឌីណែត តារាលំដាប់យុវវ័យ បន្តឃើញបង្ហាញតួនាទីជា តារាចម្រៀងហើយ ច្រៀងតាមឆាកតន្ត្រីនានាតបការចង់បានរបស់ លោកឪពុក និងអ្នកគាំទ្រ។

តារាស្រីនៅហង្សមាសបញ្ជាក់ថានាង បានធ្វើតាមបំណងលោកហួ ឡាវី ដែលជាឪពុកមិនចង់ឲ្យនាងបញ្ចប់អាជីពចាស់នេះ ទាំងកណ្ដាលទី។ ប៉ុន្ដែ ភាពរីករាយរបស់ឌីណែត វិញត្រូវបានកាត់បន្ថយច្រើនព្រោះជាញឹកញាប់ គេឃើញនាងច្រើនតែបង្ហាញពីទឹកមុខ ស្រងូតស្រងាត់ជាង សសប្បាយចិត្ត។ ការមិនសូវស្រស់ថ្លារបស់ ឌីណែត នៅពេលនេះត្រូវបានគេសន្និដ្ឋានថាមក ពីនាងជួបទុក្ខសោកដោយសារ តែម្ដាយនាងអ្នកស្រីងួនសុផាន់នី បានទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០ ២១ ដោយសារតែជំងឺកូវីដ និងបច្ចុប្បន្ននាងមានជំងឺពកកដែលគ្រូពេទ្យ តម្រូវឲ្យលេបថ្នាំអស់មួយជីវិត ព្រមទាំងជះឥទ្ធិពលដល់ការប្រើប្រាស់ក្នុងការច្រៀងសម្លេងខ្ពស់ៗ និងចំណុចចុងក្រោយ រឿង នាងត្រូវបានទស្សនិក ជនជនទទួលស្គាល់ថា ជាតារាចម្រៀងមានសមត្ថភាពម្នាក់របស់ហង្សមាស បែរជាមិនសូវលេចធ្លោខ្លាំងទៅវិញ។ ប៉ុន្ដែឌីណែត ហាក់គ្មានគម្រោងដើរចេញពីផលិតកម្មធំនេះនោះទេ បើទោះជាបទចម្រៀងនាង ហាក់មិនសម្រុក ខ្លាំងលើទីផ្សារបែបណា។

ដោយឡែកមហាជនវិញនៅតែចាត់ទុកថាឌីណែត ជាតារា ដែលមានសម្ថភាពមិនចាញ់ ប្អូនថៅកែហង្សមាសនាងឱក សុគន្ធកញ្ញានោះទេ ហេតុនេះ ហើយនាងគូរតែ ត្រូវបានផលិត កម្មលើកស្ទួយជាងនេះទើបធ្វើឲ្យនាងអាចឈានទៅដល់ ចំណុចកំពូលបានដែលពេលនោះ កូនក្រមុំលោក ឡាវី នឹងស្រស់ថ្លាឡើងវិញជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×