ភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សោភា បានបង្ហោះសារប្លែកៗនៅលើបណ្តាញសង្គមមួយរយះចុងក្រោយនេះ ដោយសារទាំងនោះនាងហាក់បង្ហាញអារម្មណ៍មិនទាន់ដាច់ចិត្តពីគូស្នេហ៍ចាស់គឺតារាសម្តែងលោក ឆឹម សក្កដា ។
ទាំងអស់នេះវាទំនងជាការបង្ហាញតម្រុយថា ពេជ្រ សោភា ទចង់មានការផ្សះផ្សារឡើងវិញពីទំនាក់ទំនងស្នេហ៍ជាមួយតារាសម្តែងលោក ឆឹម សក្កដា ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពេជ្រ សោភា បានបង្ហោះសារបែបនេះថា នៅសុខៗក៏នឹកដល់រឿងកន្លង ខ្ញុំពូកែរករឿង ពូកែគិតគេមានអ្នកនេះមានអ្នកនោះ ទាំងដែលគេមិនធ្លាប់គិតថាមិនអាចស្រលាញ់អ្នកណាក្រៅពីខ្ញុំ ចុងក្រោយសង្សារចាស់។
តាមរយះសារខាងលើនេះអាចយល់ថា ពេជ្រ សោភា អាចនឹងកំពុងកសាងទំនាក់ទំនងស្នេហាឡើងវិញជាមួយលោក ឆឹម សក្កដា បន្ទាប់ពីស្នេហារបស់ពួកគេបានកាត់ផ្តាច់ក្នុងរយះពេលចុងក្រោយនេះ។

អ្វីជាការកត់សម្គាល់នោះ បន្ទាប់ពី ពេជ្រ សោភា បានបង្ហោះសារខាងលើនេះគេឃើញមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបាននាំគ្នាចូលទៅខំមិនពីក្រោម ដោយម្នាក់ស្នើអោយតារាចម្រៀងរូបនេះផ្សះផ្សារជាមួយនឹងលោក ឆឹម សក្កដា ឡើងវិញ។
យ៉ាងណាការស្នើសុំនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ។
ជាការកត់សម្គាល់ បន្ទាប់ពីចំណងស្នេហ៍បានឈានដល់ផ្លូវបំបែកនោះទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា តែងតែបង្ហោះសារប្លែកដោយបង្កប់អត្ថន័យជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។

យ៉ាងណាទស្សនិកជន ជាពិសេសអ្នកគាំទ្ររំពឹងថា ស្នេហារវាង ពេជ្រ សោភា និងលោក ឆឹម សក្កដា នឹងអាចវិលមកល្អជាថ្មីឡើងវិញ ហើយអាចកាន់ដៃគ្នាចូលរោងការដូចទៅនឹងគូស្នេហ៍សិល្បៈមួយចំនួនទៀត ខណៈពេល ពេជ្រ សោភា ក៏ចូលកាន់តែជ្រេទៅហើយនោះ។
គួរម្លឹកផងដែរថាតារាសម្ដែងលោក ឆឹម សក្ដដា និងតារាចម្រៀងស្រី ពេជ្រ សោភា ត្រូវបានមហាជនស្គាល់ថាជាគូស្នេហ៍ផ្អែមល្ហែម តែងតែលេចវត្តមានជាគូនៅក្នុងកម្មវិធី និងដំណើរកម្សាន្ដនានា ។
កន្លងមកលោក ឆឹម សក្ដដា ធ្លាប់បញ្ជាក់ថា រូបលោក និងសោភាបានយល់ចិត្តថ្លើមគ្នាស្ទើរ៩៩% ហើយ ហើយចំពោះថ្ងៃ និងខែចូលរោងការជាក់លាក់ នឹងត្រូវជ្រើសរើសជាថ្មីនៅក្នុងឆ្នាំ២០២២ ប៉ុន្តែនៅដើមឆ្នាំនេះក៏ប្រែជាក្រឡាប់ចាក់ ដោយស្នេហារបស់ពួកគេបានជួបរឿងប្រះឆា ក្នុងពេល ពេជ្រ សោភា ក៏បានព្យយាមបង្ហាញមមុខគូស្នេហ៍ថ្មីទៅវិញ៕ រក្សាសិទ្ធិដោយ៖សំណាងSV



