ភ្នំពេញ ៖ Anna Sueangam-iam កើត និងធំធាត់នៅទីក្រុងបាងកក និងជាកូនស្រីរបស់អ្នករើសសំរាម។ ថ្វីត្បិតតែនាងជួបការលំបាកខ្លាំងក៏ដោយ ក៏នាងបានបន្តការសិក្សារបស់នាង ហើយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Kasetsart ជាមួយនឹងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍។
ស្រីស្អាតដ៍មានសម្រស់ ប្រចាំកម្មវិធីចក្រវាឡថៃ២០២២ បានរកឃើញ ដោយការចម្រាញ់បំផុត ព្រោះអ្នករៀបចំបានព្យាយាម យ៉ាងណាអោយហ្មត់ចត់ ទាំងសម្រស់ និងគុណភាព។ ពលរដ្ឋថៃជាច្រើនបានសម្តែងការត្រេកអរ និងសរសើរថា ពិតជាស័ក្តិសម បំផុតសម្រាប់ការឲ្យមកុដនេះ។

Congratulations Miss Universe Thailand 2022 is Anna Sueangam-iam ញ៉ា.ក់សា.ហាវ ស្អាតខ្លាំងណាស់ ពីមនុស្សធាត់មកជាបវរកញ្ញា រឿងរ៉ាវ ជីវិត នឹកស្មានមិនដល់ ខ្លាំងរហូតដល់ថ្នាក់ដាក់ នីកូលីន លំដាប់រង Miss World មកដួលនៅវគ្គចុងក្រោយបាន អបអរសាទរ ។
សំណួរដែលនាងឆ្លើយក្នុងចំណោម១០រូប ដោយសួរថា ៖ប្រសិនបើប្រៀបធៀបខ្លួនអ្នកទៅហ្នឹងផ្កាអ្វីមួយ តើ Anna ប្រៀបធៀបខ្លួនឯងទៅ និងផ្កាអ្វី?
ចម្លើយ: គឺ Anna ប្រៀបធៀបខ្លួនឯង ទៅនឹងផ្កាឈូក ទោះបីកើតក្នុងភក់ ប៉ុន្តែស្រស់ស្អាតពេលផុសចេញ ពីផ្ទៃទឹក ចូរកុំគិតថាថាយើងកើតមកពីណា ប៉ុន្តែត្រូវ ចាំថាយើងអាចផ្លាស់ប្តូរជីវិតរបស់យើងបាន។
សម្រាប់សំណួរTop5 : ប្រសិនបើអ្នកត្រូវដាក់ប្រាក់ទៅក្នុងប្រអប់បរិច្ចាគនៃអង្គការសប្បុរសធម៌ខាងក្រោមតែមួយគត់ តើអ្នកនឹងជ្រើសរើសមួយណា ហើយហេតុអ្វី?
សុខភាពសាធារណៈ | ការអប់រំ | បរិស្ថាន

ចម្លើយ : Anna នឹងជ្រើសរើសបរិច្ចាគដល់ការអប់រំ។ តើអ្នកទាំងអស់គ្នាដឹងទេ? ការអប់រំគឺជាការចាប់ផ្តើមនៃអ្វីគ្រប់យ៉ាង ការអប់រំ អនុញ្ញាតឱ្យយើងស្វែងយល់បន្ថែម មិនថាបរិស្ថាន សុខភាពសាធារណៈ ឬអ្វីផ្សេងទៀតទេ វាចាប់ផ្តើមពីការអប់រំ។ អាស្រ័យហេតុនេះ អាណាចង់ឲ្យគ្រប់គ្នាយកចិត្តទុកដាក់ ខ្ញុំចង់អោយគ្រប់នាយកដ្ឋាន យកចិត្តទុកដាក់លើការអប់រំ ព្រោះអាណាជឿការអប់រំនឹងនាំអោយមានការអភិវឌ្ឍប្រទេស ហើយអភិវឌ្ឍចំណេះដឹងរបស់កុមារទាំងអស់បាន។
ចម្លើយដ៏ល្អនេះហើយ បានរុញឲ្យមានសំឡេងទះដៃ ហើយម្នាក់ៗស្ញប់ស្ញែងនាង បំផុតដោយឆ្លើយបានល្អ និងរហ័ស ប្រកបដោយទឹកមុខ មុឺងម៉ាត់។ វិនាទីចុងក្រោយ ស្រីស្អាត ញញឹមស្រស់ ញញឹមបែបទាញយកពិន្ទុរូបនេះ បានដណ្តើមតំណែង ម្ចាស់ជ័យលាភី ដោយជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














