Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឹម តិចម៉េង គាស់រំលឹកអតីតកាល ណុប ប៉ាយ៉រិទ្ឋឡើងស្រឡាំងកាំង

ភ្នំពេញ ៖ បេក្ខភាពប្រឡងចម្រៀង ខេមបូឌាអាយឌល រដូវកាលទី៤ លឹម តិចម៉េងត្រូវបាន ទស្សនិកជន មើលឃើញថា មានបុគ្គលិកលក្ខណៈនិងរូបសម្បត្តិ ដូចរៀមច្បង ណុប ប៉ាយ៉ារិទ្ឋ កាលនៅវ័យជំទង់។ គ្រប់ការច្រៀង និងរបៀបប្រើ អារម្មណ៍ដាក់មនោសញ្ចេតនា តិចម៉េង បង្ហាញមក ស្ទើរតែដូចលោកប៉ាយ៉ារិទ្ឋ។ ភាពផ្តល់ឲ្យពីធម្មជាតិនេះ នៅតែធ្វើឲ្យ ណុប ប៉ាយ៉ារិទ្ឋ វាចាដដែលៗថាខ្លួនស្រឡាំងកាំង អោយតែមកលើកណាលោក នឹកកាលពីក្មេងពេលហ្នឹង។

ទម្រង់មុខមាត់ រូបរាងរបស់ លឹម តិចម៉េង បេក្ខភាពមកពីខេត្តកំពង់ចាម ស្រដៀងៗ ណុប ប៉ាយ៉ារិទ្ឋ កាលនៅក្មេងៗ។ អ្នកស្គាល់ណុប ប៉ាយ៉ារិទ្ឋ កាលពីជាង១០ឆ្នាំមុន ច្បាស់ណាស់ គឺតារាប្រុសរូបនេះ រាងស្គមកែវភ្នែកធំៗ។ ប៉ុន្តែអ្នកណាក៏ ដាក់ងារថា ណុប ប៉ាយ៉ារិទ្ឋ ខ្លួនក្មេងសំឡេងចាស់ សំឡេងធ្ងន់ល្អ កម្ររក។ ឯរលកក្រោយ តិចម៉េងវិញឃើញថា ប្រហែលៗច្រើន អំណោយផលទៅរក រៀមច្បង។ តិចម៉េង មើលមួយភ្លែត ខ្លួនក្មេង សំឡេងចាស់ដែរ ច្រៀងច្បាស់ពាក្យពេចន៍ អក្ខរាវិរុទ្ឋ ហើយប្រកបដោយគុណភាព ឆក់ចិត្តអ្នកស្តាប់។ បេក្ខភាពរូបនេះ បានក្លាយជាការតាមដាន ពីទស្សនិកជនដែលស្រឡាញ់សំឡេង រហូតព្យាករណ៍ថា តិចម៉េង និងចូលដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរដូវកាលទី៤នេះជាក់ជាមិនខាន។

ការប្រឡងចម្រៀងមួយនេះ កាន់តែផ្ទុះការទាក់ទាញ ច្រើនឡើងៗបន្ទាប់ពីចូលវគ្គផ្សាយបន្តផ្ទាល់។ គិតពីយប់ថ្ងៃអាទិត្យទី៣១ កក្កដា ឆ្នាំ២០២២ ជាសប្តាហ៍ទី៣ ដោយមានបេក្ខភាព១២រូប ប្រជែងគ្នាហើយ ចុងក្រោយ២រូប បានចាកចេញ ដោយធ្លាក់ពីការផ្ញើសា។ រីឯតិចម៉េង បានជាប់ឡើងទៅវគ្គបន្ត សប្តាហ៍ទី៤ ក្រោមសំឡេងហ៊ោរពីហ្វេនៗ។ ដូចនេះនៅសល់ បេក្ខភាព១០រូបទៀតទេ ដែលបន្តដំណើរ និងកាន់តែបុកពោះ ហើយក្នុងចំណោម១០ សល់តែបេក្ខនារីម្នាក់ប៉ុណ្ណោះ គឺកញ្ញា មាស នីតា មកពីខេត្តកណ្តាល។ បេក្ខភាពដែល មានហ្វេនៗគាំទ្ររៀងៗខ្លួនក្នុងបណ្តាញសង្គម មាន៖ លឹម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង លោកណាន វិសារ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×