Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌីជេ ឡាយ អិន ចាកចេញពីពន្ធនាគារ សន្យាកែខ្លួនសារជាថ្មី

ភ្នំពេញ ៖ នៅទីបំផុតអតីតពុធីករទូរទស្សន៍លោក ឌីជេ ឡាយអិន បានចាកចេញពីពន្ធនាគារហើយ បន្ទាប់ពីជាប់ទោសទណ្ឌរយៈ៤ឆ្នាំ ករណីពាក់ព័ន្ធគ្រឿងញៀន។
ក្រោយការអនុវត្តទោសរួចរាល់ ឌីជេ ឡាយអិន បានសន្យាកែប្រែខ្លួនជាថ្មីលេងដើរផ្លូវខុស និងធ្វើខ្លួនឲ្យមានប្រយោជន៍ដើម្បីសង្គម និងគ្រួសារ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកមួយ ឌីជេ ឡាយ អិន បានលើកឡើងថា លោកត្រូវបានចាកចេញពីពន្ធនាគារមុនពេលកំណត់ ដោយសារអំឡុងពេលជាប់លោកបានខិតខំជួយការងារមន្ត្រីពន្ធនាគារ និងការកែប្រែខ្លួនសារជាថ្មី។
លោកបញ្ជាក់ថា ក្រោយជាប់ពន្ធនាគារលោកពិតជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកគិតខុសមួយពេល ទើបធ្លាក់ខ្លួនចូលទៅបញ្ហាគ្រឿងញៀនបែបនេះ។

យ៉ាងណា បើតាម ឌីជេ ឡាយអិន នៅពេលលោកបានចេញពីពន្ធនាគារវិញនាពេលនេះ លោកនឹងខិតខំកសាងខ្លួនសារជាថ្មីឡើងវិញ ដោយមិនដើរផ្លូវខុសទៀតឡើយ។
លោកថា លោកនឹងខំធ្វើអ្វីដែលល្អ និងមានប្រយោជន៍ដល់សង្គម និងគ្រួសារតាមអ្វីដែលលោកអាចធ្វើបាន ដោយមិនធ្វើជាមនុស្សខុសឆ្គងទៀតឡើយ។

ឌីជេ ឡាយ អិន បានលើកឡើងទៀតថា អ្វីដែលលោកចង់ធ្វើក្រោយចេញពីពន្ធនាគារនាពេលនេះគឺលោកចង់ជួបកូនៗរបស់លោក ព្រោះលោកពិតជាមានការនឹករលឹកដល់កូនរបស់យ៉ាងខ្លាំង បន្ទាប់ពីបែកគ្នាក្រោយការលេងលះជាមួយភរិយា។
លោកបញ្ចាក់ថា លោកពិតជានឹកកូន និងចង់និយាយពាក្យសុំទោសទៅកាន់កូនៗរបស់លោកថា ប៉ាខុសហើយ ហើយប៉ាសន្យានិងធ្វើការកែប្រែខ្លួនសារជាថ្មី ដើម្បីកូនៗ និងក្រុមគ្រួសារ។

យ៉ាងណារហូតមកទល់នាពេលនេះលោកនៅមិនទាន់ដឹងថា កូនៗរបស់លោលកំពុងរស់នៅទីណានៅឡើយទេ ប៉ុន្តែលោកព្យាយាមរកទីកន្លែងរស់នៅពួកគេ ដើម្បីជួបមុខ និងសុំទោសពួកគេ។

ដោយឡែកពាក់ព័ន្ធនឹងការងារសិល្បះវិញ ឌីជេ ឡាយ អិន លើកឡើងថា សិល្បៈលោកនៅតែស្រឡាញ់ ហើយប្រសិនបើរៀមច្បងចាស់ៗអាចផ្តល់ឱកាសជាថ្មី នោះលោកនឹងព្យាយាមធ្វើឲ្យល្អ ដូចអ្វីដែលលោកធ្លាប់ធ្វើកន្លងមក៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×