Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អៀ ម៉េងលិ ប្រកាសបញ្ចប់ទំនាក់ទំនង ៥ ឆ្នាំជាមួយគូស្នេហ៍

ភ្នំពេញ ៖ ជាថ្មីម្តងទៀតតារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង អៀ ម៉េងលិ បានប្រកាសជាសាធារណៈបញ្ចប់ទំនាក់ទំនងជាមួយនឹងគូស្នេហ៍ដែលបានស្រឡាញ់គ្នាអស់រយៈពេល៥ឆ្នាំមកនេះ។

យ៉ាងណាតារាស្រីវ័យក្មេងរូបនេះមិនបានបង្ហាញមូលហេតុណាមួយ ដែលនាំឲ្យនាងសម្រេចផ្តាច់ទំនាក់ទំនងស្នេហ៍នាពេលនេះឡើយ ប៉ុន្តែនាងលើកឡើងខ្លីថា ចំណងស្នេហ៍របស់នាងដែលឈានដល់ផ្លូវបំបែកនាពេលនេះ គឺបញ្ចប់ដោយសន្តិវិធី ពោលមកបានឈ្លោះគ្នាឡើយ។

អៀ ម៉េងលិ បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំជាមួយបរុសមួយនេះបានបែកគ្នាហើយ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរ អំពីបរុសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់លឺ សុំបីតែឈ្មោះ ហើយបងៗទាំងអស់គ្នាកុំថាអោយនាងបែកគ្នាក៏ប្រកាសដែល ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយបងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឲ្យប្អូនដឹង។

នាងបញ្ជាក់ថា ៥ឆ្នាំត្រូវបានបញ្ចប់ ខ្ញុំមួយម្នាក់នេះគឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែល គឺ បញ្ចប់តែម្ដង ស្រីៗប៉ះម្នាក់និងត្រៀមខ្លួនទៅ ។
អៀ ម៉េងលិ បានចាប់ផ្តើមទំនាក់ទំនងស្នេហ៍ជាមួយបុរសសង្ហាវ័យក្មេងមួយរូបអស់រយៈពេលប្រមាណ៥ឆ្នាំ បន្ទាប់ពីតារារូបនេះហាក់ឃ្លាតឆ្ងាយបន្តិចៗម្តងពីការងារសិល្បៈ។

ម្តងម្កាលគេតែឃើញតារារូបនេះបានបង្ហោះរូបភាពកៀកកើយជាមួយគូស្នេហ៍ដោយបើកចំហរ បើទោះបីទំនាក់ទំនងនេះនៅអូសបន្លាយមកនទាន់ឃើញមានដំណឹងចូលរោងការក៏ដោយ។
ទោះជាយ៉ាងណា នៅមុនពេលដែល អៀ ម៉េងលិ បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយគូស្នេហ៍នាពេលនេះ នាងក៏បានបញ្ជៀបខ្លួនបន្តិចវិញនៅក្នុងការងារសិល្បៈជាថ្មី ក្នុងពេលដែលនាង ក៏ទើបតែទទួលក្លាយជាទូតសុឆន្ទះឲ្យម៉ាកផលិតផលគ្រឿងសម្អាង ដ៏ល្បីឈ្មោះមួយកាលពីពេលថ្មីៗនេះផងដែរ។

គេជឿថា តាមរយៈរូបសម្រស់ដ៏ស្រស់សោភារបស់ អៀ ម៉េងលិ នាពេលនេះ នាងអាចនឹងស្វែងបុរសណាមួយផ្សេងទៀតសម្រាប់ស្អំបេះដូងនាពេលឆាប់ៗនេះ ប្រសិនបើនាងព្រមបើកបេះដូងទទួលយកស្នេហាថ្មី៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×