ភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សូលីកា បានសម្តែងការមិនសប្បាយចិត្តចំពោះការចុះផ្សាយព័ត៌មានរបស់ខ្លួនពីរឿងបែ.កបា.ក់គ្រួសារ ដែលបានផ្សាយតាមបណ្តាញសារព័ត៌មានមួយចំនួន ទាំងនាងមិនដែលចេញមុខបកស្រាយចំពោះរឿងនេះ។
រហូតមកទល់ពេលនេះ បើទោះបីជាដំណឹងពីការបែ.កបា.ក់ស្វាមីត្រូវបានគេដឹងជាទូទៅក៏ដោយ ប៉ុន្តែពេជ្រ សូលីកា និងអតីតស្វាមីរបស់នាងនៅមិនទាន់ឃើញចេញមុខបកស្រាយពីបញ្ហាដែលនាំឲ្យមានការបែ.កបា.ក់នេះឡើយ។

ជាទូទៅទាំង ពេជ្រ សូលីកា ក៏ដូចជាអតីតស្វាមីរបស់នាងត្រឹមតែបង្ហោះសារខ្លីៗនៅលើបណ្តាញសង្គមហ្វេសប៊ុក បញ្ចាក់ពីការបែកបាក់នេះប៉ុណ្ណោះ។
ពេជ្រ សូលីកា និងស្វាមី នៅតែបង្ហាញជំហរយ៉ាងរឹងមាំសម្រាប់ផ្តល់ភាពកក់ក្តៅសម្រាប់កូនប្រុសតែមួយ របស់ពួកគេដែលកំពុងនៅវ័យក្មេងនៅឡើយ បើទោះបីជាពួកគេទាំងពីរបានកាត់ផ្តាច់មនោសញ្ចេតនាជាប្តីប្រពន្ធក៏ដោយ។
ទោះជាយ៉ាងណា ព័ត៌មាននៃការបែ.កបា.ក់របស់ ពេជ្រ សូលីកា នាពេលនេះត្រួវបានបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត បើទោះបីជាការចុះផ្សាយទាំងនោះ ពុំមានការស្រាយបំភ្លឺរបស់នាងក៏ដោយ។
ចំណុចនេះបានធ្វើឲ្យ ពេជ្រ សូលីកា បានសម្តែងការរង្គៀសចិត្ត និងការមិនពេញចិត្តខ្លះៗ ចំពោះសារព័ត៌មាន ដែលបានចុះផ្សាយលើជីវិតឯកជនរបស់នាង។
តាមរយៈវីដេអូបានlive តាមហ្វេសប៊ុកកាលពីម្សិលមិញ ពេជ្រ សូលីកា បានលើកឡើងថា ខ្លួនហាក់មិនសូវជាសប្បាយចិត្តឡើយ នៅពេលដែលមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីនាងទាំងពីបានសម្ភាសន៍ពីនាង។

នាងថា គាត់ចុះផ្សាយពីយើង ដូចជាដឹងរឿងយើងច្បាស់ ទាំងដែលគាត់មិនដែលបានសម្ភាសន៍ និងឬមានការបកស្រាយពីសោះ។
នាងបញ្ជាក់ថា ព័ត៌មានខ្លះបានចុះផ្សាយពីយើងដោយដាក់ចំណងជើងលើស ដើម្បីទាក់ទាញការចាប់អារម្មណ៍ឲ្យចូលអានពីមហាជន ទាំងពីខ្លាចប៉ះពាល់កិត្តិយសរបស់យើងឡើយ។
យ៉ាងណានាង ក៏មិនខឹងច្រើនចំពោះរឿងខាងលើនេះឡើយ ប៉ុន្តែនាងស្នើសុំឲ្យបណ្តាអ្នកសារព័ត៌មានចុះផ្សាយឲ្យគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវ: និងកុំឲ្យប៉ះពាល់កិត្តិយសធ្ងន់ធ្ងរដល់រូបនាង។

ជាការកត់សម្គាល់ បើទោះបីជាដំណឹងបែកបាក់ស្វាមីរបស់ ពេជ្រ សូលីកា នាពេលនេះត្រូវបានគេដឹងជាទូទៅក៏ដោយ ប៉ុន្តែតារារូបនេះក៏ត្រូវបានគេលើកសសើរថា នាង និងអតីតស្វាមី រហូតមកទល់ពេលនេះ បានរក្សាជំហរយ៉ាងល្អមិនបើកកកាយ និងវា.យប្រ.ហារគ្នាជាសាធារណ:ក្រោយការបែកបាក់នេះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




