Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារច្រើនសម្រុកចូល សុគន្ឋ និសា លែងគិតរឿងពពោះ

ភ្នំពេញ ៖ តារាចម្រៀងស្រគត់ស្រគំ សុគន្ឋ និសា ប្រហែលជាផ្អាកឱកាសយកកូនក្នុងឆ្នាំ២០២២នេះ ។ នេះត្រូវបានគេដាក់ការយល់ឃើញថា ប្រហែលជានាង សម្បូរការងារមកបន្តបន្ទាប់ លើសលុបពេក ទើបមិនអាចធ្វើការសម្រាក មាតាភាពបាន។ ម្យ៉ាងទំនងជាស្តាយឱកាសប្រាក់ហូរ ចូលទើប សម្រេចចិត្តផ្អិបរឿងនេះសិនម្តងទៀត។

សុគន្ធ និសា បានព្រមទៅទទួលតំណែងចាស់ជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីនាងបានព្រលែងចោលកម្មវិធីខាងលើនៅរដូវកាលទី២ ដែលទុកឲ្យនាង សួស វីសា ទៅរ៉ាប់រង។ ការអង្គុយកៅអីចាស់របស់និសា ពេលនេះពិតណាស់បញ្ជាក់ ច្បាស់ថាផែនការណ៍យកកូនទី១របស់ នាងត្រូវបានលុបចោលសារជាថ្មីម្ដងទៀតហើយ ព្រោះបើនាង ត្រៀមរួចរាល់ក្នុងការយកកូនដំបូងនៅរដូវធ្លាក់ ភ្លៀងដែលការងារសិល្បៈ ចុះស្បើយបន្ដិច មែនម្លេះពេលនេះនាងប្រាកដជាប្រកែកក្នុងការធ្វើជាCoach នេះ ជាមិនខាន។ ប៉ុន្ដែការទទួលបាន តំណែងធំរបស់និសា នៅពេលនេះជាការចង់ឲ្យគ្រប់គ្នាបានឃើញច្បាស់ថា រឿងបាត់មុខនាង នៅរដូវកាលទី២កន្លងមកមិនមែនថៅកែដកចេញនោះទេ គឺពិតជានាងសុំសម្រាក១រដូវកាល មែនហើយនិសា ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញច្បាស់ថាតាមពិតការងារមួយនេះនាង ក៏អាចធ្វើបាន ដែរមិនមែននាងគ្មានសម្ថភាពឬដើរចេញពីការងារព្រោះតែមិនចង់ប្រឈមឡើយ។

តាមព័ត៌មានពីតារា នៅហង្សមាសម្នាក់បង្ហើបថាថៅកែផលិតកម្មធំនេះចង់ចងជើងនិសា មិនឲ្យចេញជាលើកទី២ ព្រោះតែមានដំណឹងថា ផលិតកម្មរាម ពេញចិត្តនិងចង់ឲ្យនាង ទៅរួមទ្រនុំនោះជាមួយអតីតតារារបស់ខ្លួនលោកដួង វីរៈ សិទ្ធិ ទើបម្ចាស់ផលិតកម្មនេះ ត្រូវតែ យកចិត្តទុកដាក់ជាមួយនិសា ឲ្យបានខ្ពស់ជាងនេះជៀសវាង ជួបហានិភ័យនាំឲ្យបាត់បង់ តារាសំខាន់របស់ខ្លួនម្ដងទៀត។

សូមបញ្ជាក់ថាសុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ ដែលចំណងស្នេហាជាង៥ឆ្នាំ នេះ ពួកគេត្រូវមិត្តភក្ដិបង្អាប់ថារកតែ កូនង៉ា១ គ្រាប់មិនបាន។ ប៉ុន្ដែការអត់ទាន់មានកូននេះមិនធ្វើ ឲ្យស្នេហារបស់និសា មានភាពរង្គោះរង្គើរឡើយ ព្រោះពេលនេះស្វាមីនាងលោកសប្បត្តិ បានបើកសិទ្ធិឲ្យ នាងលេងសិល្បៈយ៉ាងពេញទំហ៊ឹងហើយលោកថែម ទាំងមិនចេះ ដើរតាមឆាកតន្រ្ដី តាមនិសា ដូចគូស្នេហ៍ផ្សេងៗទៀតដែលមានភរិយាជាតារានោះទេ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×