ភ្នំពេញ ៖ មានការបង្ហាញនូវ ភាពសង្ស័យថា កញ្ញា ដ៏មានសម្រស់កែវភ្នែកមុតស្រួច ពេជ្រ វត្តីសារ៉ាឌ្ឍីប្រហែលជាមានតម្រុយច្រើន ក្នុងការមកកាន់តំណែងជាម្ចាស់មកុដឆ្នាំនេះ បន្ទាប់ពីប៉ូគីមថេង សុតធីតា។ វិភាគទៅលើផ្នែកពិសេសៗ របស់នាងឃើញថា លេចចេញនូវសញ្ញាល្អច្រើនក្នុងការចូលតំណែងប្រជែងមកុដ។
អ្នកស្នេហា វិស័យបវរកញ្ញា កំពុងមានការផ្ទុះក្រោយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាលំដាប់រងទី១ នៃបវរកញ្ញាពិភពលោកកម្ពុជា ( 1st runner up Miss World Cambodia ឆ្នាំ២០២០ ) បានក្លាយជាទិសដៅ តាមដានក្នុងក្រសែភ្នែក អ្នកទស្សនាវិស័យបវរកញ្ញានៅកម្ពុជា។ កញ្ញាដ៏មានកម្ពស់ចូលស្តង់ដារូបនេះ បានគេវិភាគថានាង គឺជាដៃគូប្រជែងជាមួយ កញ្ញាហង្ស សុរិយ៉ាន់ ដែលជាអ្នកមកប្រកួតលឆាកជាមួយនាង ហើយក៍ជាអ្នកខ្លាំងមានបទពិសោធន៍យល់លើ វិថីប្រឡងបវរកញ្ញាច្បាស់លាស់។

ការប្រកួតMiss Grand Cambodia 2022 បានចាប់ផ្តើមហើយ កាលពីយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២២ ដោយអ្នករៀបចំបាន បើកបង្ហាញស្រីស្អាតឆ្នាំនេះមានដល់ទៅ ៣៥រូបកើនជាងឆ្នាំមុន។ អ្នកទាំងនោះតំណាងខេត្តក្រុង និងស្រុកធំៗក្នុងប្រទេសកម្ពុជា និងខ្លះតំណាងប្រទេសនានាលើពិភពលោក។ អ្វីដែលពិសេស បវរកញ្ញាថៃឬ Miss Grand Thai ចំនួន១០រូប ជាអ្នកឈ្នះមកុដផ្សេងៗគ្នា ក៏បានចូលរួមវាយតម្លៃ ការប្រកួតពីបេក្ខភាពកម្ពុជា ក្នុងថ្ងៃទី២៧ កក្កដា ឆ្នាំ២០២២ នៅ អ៊ីអន សែនសុខ។ នេះនិងរុញឲ្យការប្រឡងឆ្នាំនេះ កាន់តែកក្រើកទាក់ទាញ។ រង់ចាំមើលថា តើសារ៉ាឌ្ឍី ពិតជាឆ.ក់បានតំណែងនេះបានឬយ៉ាងណា ខណៈបេក្ខភាពផ្សេងៗទៀតក៏មើលទៅ ឆ្នើមលះមិនចាញ់គ្នាដែរនោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















