Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដួង សុខគា វា.យបកបុរសម្នាក់ ដែលរិះគន់ការសម្តែងអាយ៉ៃរបស់ខ្លួន

ភ្នំពេញ ៖ តារាពហុជំនាញលោក ដួង សុខគា បានធ្វើការវា.យបកយ៉ាងចាស់ដៃទៅកាន់បុរសម្នាក់ ដែលធ្វើការរិះគន់ការសម្តែងអាយ៉ៃរបស់លោកទាំងគ្មានមូលដ្ឋានច្បាស់លាស់។
ការចេញមុខឆ្លើយតបពីលោក ដួង សុខគា នាពេលនេះបានធ្វើឡើង បន្ទាប់ពីរូបភាពវីដេអូដែលលោកបានសម្តែងច្រៀងអាយ៉ៃជាមួយនាយ ថ្លែន កាលពីពេលកន្លងទៅត្រូវបានបុរសម្នាក់ចូលទៅរិះគន់ថា លោកមានបំណងចង់ផ្ចាញ់ផ្ចាលក្មេងជំនាន់។

នេះបើយោងតាមអ្វីដែលលោក ដួង សុខគា បានបញ្ជាក់អះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោក ដួង សុខគា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់លោកថា ធម្មតាអាយ៉ៃ ឬ ចាប៉ី ឆ្លងឆ្លើយ គេច្រៀង គេតែងតែដៀមដាម កាច់កុង ផ្ចាញ់ផ្ចាល បង្កើតជាសាច់រឿង ល្បងប្រាជ្ញាសៀតស៊កគ្នាទៅវិញទៅមក ដោយការប៉ិនប្រសប់ ដើម្បីថ្ពក់បញ្ហាទៅមុខ ហើយគេនឹងបកស្រាយ បង្កប់ការអប់រំផ្សេងៗនៅក្នុងនោះ! ។

លោកថា ចុះលោកណា មើលអាយ៉ៃខ្ញុំច្រៀងជាមួយនាយថ្លែនហើយជេរខ្ញុំ? លោកល្ងង់ឬចេះ? លោកចេញពីក្រហែងណា? ។
លោកបញ្ជាក់ថា ចរឹតខ្ញុំដែលផ្ចាញ់ផ្ចាលក្មេងក្រោយពីកាលណា? ខ្ញុំមានតែបង្រៀនថែម! កុំភ្លើពេក! ពាក្យជេរខ្ញុំធ្ងន់ៗទាំងប៉ុន្មានខ្ញុំមិនទទួលទេ! សូមអ្នកជួយរើសយកទៅវិញផងចុះ។

លោកបន្ថែមថា ជ្រុលមាត់បន្តិចហើយបងប្អូន! សិល្បករហេតុអ្វីរងគ្រោះម្លេះ? ពួកខ្ញុំធ្វើអ្វីខុស? ហេតុអ្វីចោមរោមស្អប់ពួកខ្ញុំ? ខ្ញុំកេងបំផ្លាញអ្វី? ហេតុអ្វីវប្បធម៌ជេរដៀល កប់ៗមាត់ឥតក្រែងចិត្ត នេះ ផុសឡើងដោយសេរីក្នុងសង្គមថ្លៃថ្នូរមួយនេះអ៊ីចឹង? ជួយការពារអ្នកសិល្បករខ្មែរដែលគ្មានកំហុសផងបានទេ?

ហេតុអ្វីពួកយើងត្រូវបានគេស្អប់? បើបែបនេះតើអ្នកណាចង់បន្តវេនសិល្បៈ? ឬប្រទេសមួយមិនបាច់មានសិល្បករ? ខំសំដែងដើម្បីរក្សាទុកវប្បធម៌ ទំនៀមដូនតា និង ឱ្យគេសើចសប្បាយ បែជាត្រូវឱ្យគេជេរទៅវិញ? ។

យ៉ាងណា បើតាមលោក ដួង សុខគា បើអ្នកសរសេរផ្សាយបង្ហោះមានចិត្តជាខ្មែរគួរកុំហាយឡាយលាបពណ៌ឱ្យគេរឹតតែស្អប់សិល្បករ! កុំព្រោះដើម្បីបានគេមើលច្រើនសុខចិត្តបំផ្លាញបង្គងដែលខ្លួនក៏កំពុងតែទំដែរនោះ។ អ្នកប្រាជ្ញធ្លាក់រណ្តៅ អ្នកខ្លៅបានសម្រែក ហង្សទំចុងត្របែក ក្អែកជាប់បវរកញ្ញា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×