ភ្នំពេញ ៖ នេះជាកិច្ចការសំខាន់មួយទៀត ដែលខាងស្ថានីយ៍ទូរទស្សន៍ហង្សមាស បានពេញចិត្តឲ្យតួនាទីដ៏ល្អមួយ ដល់គូស្នេហ៍ចាស់ទុំ គង់ សុជាតិ និងលោក ជា វិបុល, អ្នកទាំង២ នឹងចូលខ្លួនមកបំបែកការងារថ្មី ក្នុងការប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The voice kids , សម្រាប់លោក ជា វិបុល ច្បាស់ណាស់ថា មិនជាអ្វីឡើយ ព្រោះធ្លាប់ហែលឆ្លង តែពិធីការិនី គង់ សុជាតិ ទើបតែស្គាល់ជាតិម្តងប៉ុណ្ណោះ។
ការប្រឡងខាងលើនៃវិញ្ញាសាចម្រៀងកុមារ នឹងមកដល់ឆាប់ៗខាងមុខ។ នេះជារដូវកាលទី៣ ដោយម្ចាស់ពាន រដូវកាលទី១បានទៅលើ ពេជ្រ ថៃ ទី២បានទៅលើយុវជន ទេព ពិសិដ្ឋ។ រង់ចាំមើលឱកាសថ្មីនេះ បានទៅលើកុមារវ័យឆ្លាតណា។ រីឯគណៈកម្មាការមកជាគ្រូបង្វឹកមាន ឱក សុគន្ឋកញ្ញា សុគន្ឋ និសា និងលោក ហ្សូណូ។

គួរបញ្ជាក់ថា ក្រោយឆ្លងផុតស្នេហា ត្រីកោណ មក អ្នកនាង គង់ សុជាតិ និង លោក វិបុលបាន ចងក្រងដោយ ស្នាមញញឹមដាក់គ្នា ដោយភាពផ្អែមល្ហែម។ តារាជើងចាស់១គូនេះ រមែងបង្ហោះរូបស្វីតៗ ដាក់ហ្វេនៗអោយបានឃើញ មិនចាញ់គូស្មេហ៍វ័យក្មេង។ ចាប់តាំងពីកើតរឿងស្នេហា ឈ្លោះគ្នាពេញក្នុងបេះដូងមក ឃើញថា កម្មវិធីជាច្រើនដែល វិបុលកាន់គ្រង ជាមួយ ចាន់កែវនិមល បានបំបែកចេញ ហើយគង់ សុជាតិ បានចូលមកដំណើរការជំនួស កៀកស្វាមីវិញ។ ឆ្លងផុតរឿងកន្លងមក ធ្វើឲ្យអ្នកទាំង២ កាន់តែយល់ចិត្តគ្នាហើយ សន្យាថានិងព្យាយាមមើលថែគ្នាបន្ត។ អ្វីដែលរីករាយពេលនេះ ពិធីករពិធីការិនីជើងចាស់ទាំង២ បានក្លាយជាឪពុកក្មេកម្តាយក្មេកគេហើយ និងរង់ចាំតែថ្ងៃពចៅខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM











