Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អៀរ ម៉េងលិ ក្តៅចុងច្រមុះវា.យបកយ៉ាងចាស់ដៃ ក្រោយរងការរិះគន់លើរូបសម្រស់

ភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង អៀរ ម៉េងលិ បានធ្វើការវា.យបកដោយពាក្យសម្តែងយ៉ាងចាស់ដៃ បន្ទាប់ពីនាងហាក់ក្តៅចុងក្រោយ មានអ្នករិះគន់ទៅលើរូបសម្រស់របស់នាង។ ការវា.យបករបស់តារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីនាងត្រូវបានមហាជនមួយចំនួន បាននាំគ្នារិះគន់ ទៅលើរូបភាពស៊ិចស៊ីរបស់នាងប៉ុន្មានសន្លឹក ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។

ពួកគេបាននាំគ្នារិះគន់ ដោយមិនសន្សំសម្ចៃមាត់ ដោយលើកឡើងថា រូបសម្រស់របស់នាងស្អាតដោយសារកែសម្រស់ ដោយនៅក្នុងនោះ មានអ្នកខ្លះបាននាំគ្នារិះគន់ចំអក ទៅលើរូបរាងសុដន់របស់នាងផងដែរ។

ដោយសារឃើញមហាជននាំគ្នា ខំមិនរិះគន់ទាំងអស់នេះ អៀរ ម៉េងលី ហាក់ក្តៅចុងច្រមុះ ក៏បានធ្វើការវា.យបកដោយពាក្យសម្តីយ៉ាងចាស់ដៃឆ្លើយតបទៅវិញ។

តាមរយៈសារដែលបានបង្ហោះ តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួន អៀរ ម៉េងលិ បានលើកឡើងថា ផ្ញើទៅអ្នករិះគន់មួយចំនួន មីនិងស្អាតដោយសាកែទេទើបបានប៉ុណ្ណឹង
ចុះពួកមីងឯងកែបានស្អាតពិនខ្ញុំនៅ ហើយខ្ញុំកែត្រង់ណាខ្លះ។ នាងថា ពួកមីងឯងស៊ីធម្មជាតិ មុខដូចជ្រញ់និងទៅស្អាត
មីនិងនៅក្រមុំដុះយាម៉េស ចុះពួកមីង ឯង ហើយ និងពួកតាឯង អត់ស្គាល់ទេហី ថាតែដុះធំវាតែងតែធ្លាក់ខ្លះហើយ ព្រោះខ្ញុំមិនមានខ្នង២ដូច ពួកមីងឯង ហើយ និងប្រពន្ធតាឯងអស់គ្នាទេ តែត្រូវចាំ ដោះធំធ្លាក់នៅស្អាតហាស ចុះពួកមីយាយដោះស្វីតឯងពេលធ្លាក់ទៅដឹងដោះមិចអត់ ? ចាំចូលមើលក្នុងខមមិនទៅផ្ញើឲ្យមើល។

ជាការកត់សម្គាល់ការរិះគន់បញ្ហាខាងលើនេះ មិនមែនជាលើកទីមួយទេ សម្រាប់តារាចម្រៀងនាង អៀរ ម៉េងលិ ពោលកន្លងមកនាងក៏ធ្លាប់ត្រូវបានគេរិះគន់ស្រដៀងគ្នានេះផងដែរ។
យ៉ាងណា អៀរ ម៉េងលិ ក៏ធ្លាប់លើកឡើងដោយស្នើសុំការអធ្យាស្រ័យចំពោះភាពស៊ិចស៊ីរបស់នាង ខណៈពេលដែលការស៊ិចស៊ីនោះ គឺជាចំណង់ចំណូលចិត្តរបស់នាង ប៉ុន្តែមិនមែនស៊ិចស៊ីហួសប្រមាណឡើយ។

ដោយឡែកមួយរយៈនេះ នាងក៏មិនសូវបង្ហាញវត្តមានច្រើន នៅក្នុងពិភពសិល្បៈដូចជា ពេលមុនឡើយ ដោយនាងបានងាកទៅចាប់មុខរបររកស៊ីផ្ទាល់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×