Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណងស្នេហ៍ គៀត សុវណ្ណាឡាង និង លឹម ជាឡាយ ស្នេហាប្រែប្រួលដល់ណាហើយ!

ភ្នំពេញ ៖ មហាជនកំពុងតែចង់ដឹងថា ស្នេហារវាង តារាសម្តែង គៀត សុវណ្ណាឡាង និង លឹម ជាឡាយបុរសរាងសង្ងាមុខកាត់ចិន មានសភាពបោះជំហ៊ានយ៉ាងណាហើយ។ គេឯងនាំគ្នាសួរនាំថា អ្នកទាំង២ អាចមានរូបភាពល្អ ដូចតារាមួយគូទៀតដែរទេនោះ នាងស៊ីន យូប៊ីន និង ខាត់ វៃហាំង បានស្រឡាញ់គ្នា ហើយរមែងសម្ញែងរូបស្និទ្ធស្នាល។

មកទល់ពេលនេះ ចំណងស្នេហា រវាងលឹម ជាឡាយ និង កញ្ញា សុវណ្ណាឡាង ហាក់ស្ងប់ស្ងាត់ ឬមួយពួកគេទាំង២ ផ្តាច់ទំនាក់ទំនងគ្នាហើយ។ ស្របពេលដែលអ្នកទាំង២កម្រទម្លាយរូបភាព ស្និទ្ធស្នាលគ្នាខុសពីមុនឆ្ងាយអស់ជាច្រើនខែ។

អ្នកតាមដាន បានដឹងពីមុនថា គៀត សុវណ្ណាឡាង និង លឹម ជាឡាយ មានទំនាក់ទំនងជិតដិតគ្នា មិនខុសពី វៃហាំង និង យូប៊ីនឡើយ។ អ្នកទាំង២រមែងបង្កើតភាពស្និតស្នាលដាក់គ្នា នៅលើបណ្តាញសង្គម។ ប៉ុន្តែចាប់តាំងពី ឪពុក សុវណ្ណាឡាង មរណៈភាពមក ក៏បាត់មុខអ្នកទាំង២ បណ្តើរគ្នាដូចមុន។ ម្នាក់ៗប្រើជីវិតស្ងប់ស្ងាត់ រៀងៗខ្លួនធ្វើឲ្យគេយល់ថា សុវណ្ណាឡាង និងជាឡាយ អាចប្រែក្លាយជាមិត្តភាពច្រើនជាង។

គេនៅតាមដាន បន្តទៀតថាតើការណ៍ បែបណា ដែលអ្នកទាំង២សាងឡើង ឬមួយម្នាក់ៗ មានគូស្នេហ៍រៀងខ្លួនដែលលាក់ទុកក្នុងចិត្តដូចគ្នា។ រំពឹងថា តួឯកប្រុសស្រីមួយគូនេះ និងលាតត្រដាងការពិតពេលណាមួយដល់អ្នកគាំទ្រ។ យោងលើការងារសិល្បៈ ជាឡាយជាអតីតហ្វ្រេសស៊ីប៊យ ជាប់លេខ១ ហើយហក់លោត មកក្លាយជាតារាសម្តែង បានជាច្រើនរឿងជាតួឯក។ លោកមានជំនាញ យ៉ាងល្អក្នុង ការចូលតួសម្តែង រហូតអ្នកមើលសរសើរមិនដាច់ពីមាត់។ ឯសុវណ្ណាឡាង ដំបូងជាអ្នកចម្រៀងនៅហង្សមាស តែមិនជោគជ័យ ក្រោយមកក៏សម្រេចចិត្តមកសម្តែង ហើយក៏ផ្ទូះការគាំទ្រព្រោះមាន ការដាក់រម្មណ៍បានល្អ ក្នុងនាមជាតួសម្តែង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×