ភ្នំពេញ ៖ សូមសរសើរដល់កម្មវិធី Miss Earth Vietnam 2022 ដែលបានផ្ដល់ឱកាសឲ្យបេក្ខនារីខ្មែរក្រោម បង្ហាញទាំងសមត្ថភាព និងរបាំខ្មែរនៅលើឆាកប្រកួតដ៏ធំរបស់ប្រទេសវៀតណាម ហើយបើតាមដឹងកម្មវិធីនេះ បានផ្ដល់ឱកាសឲ្យបេក្ខនារីតំណាងឲ្យខេត្ដនីមួយៗរហូត54 នាក់ចូលរួមប្រកួតផងដែរ។ ក្រៅពីនេះ បវរកញ្ញា ខ្មែរកម្ពុជាក្រោមបាន ឆក់យកតំណែងសំខាន់ ក្នុងពេលទើបតែមកប្រកួត។នេះជាមោទនភាពមួយរបស់បងប្អូនខ្មែរកម្ពជាក្រោម។
ទស្សនិកជន បានសម្តែងការ អបអរសាទរទៅកញ្ញា thạch thu thảo បវរកញ្ញាខ្មែរកម្ពុជាក្រោម ដែលបានជាប់ចំណាត់ថ្នាក់ 2nd runner up Miss Earth Vietnam 2022 កាលពីប៉ុន្មានថ្ងៃមុន ។ បែបនេះហើយធ្វើឲ្យប្រជាជនក្នុងប្រទេសកម្ពុជា មានការចាប់អារម្មណ៍ និងសម្តែងការរំភើបរីករាយចំពោះនាង។

អ្វីដែលពិសេស គឺពេលនេះខាងស្ថាប័នបវរកញ្ញាវៀតណាម បានតែងតាំងអោយនាងក្លាយទៅជា Miss Earth Vietnam 2022វិញម្ដងដោយនាងនឹងត្រូវតំណាងឲ្យប្រទេសវៀតណាម ទៅចូលរួមប្រកួតនៅ Miss Earth 2022 នៅឯប្រទេសភីលីពីន ។ រីឯអ្នកឈ្នះមកុដលេខ១ ក្នុងឆ្នាំនេះនឹងត្រូវទៅតំណាងក្នុងឆ្នាំ 2023 វិញ ដោយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ។

ជាការមើលឃើញនារីកម្ពុជាក្រោម ប៉ុន្មានរូបហើយដែលបាន សាកល្បងអុកឡុក វិស័យបវរកញ្ញា ក្នុងនោះ មាននាងកញ្ញា ឆន ស្រីណេត ដែលប្រឡងក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ ទទួលបានចំណាត់ថ្នាក់លេខ២។ នេះជាស្រីស្អាតថ្មីមួយដួងទៀត ដែលបានមកប្រកួតហើយបានសាងភាពចាប់អារម្មណ៍ ខ្លាំងលើពលរដ្ឋវៀតណាមថា ឈាមជ័រកម្ពុជានៅតែពូកែ។ រំពឹងថាមាននារីកម្ពុជាក្រោមផ្សេងទៀត និងបង្ហាញស្នាដៃលើកក្រោយៗបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM








