ភ្នំពេញ ៖ តារាចម្រៀងលោក សាន ផានិត ត្រូវបានចូលបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីអាការះជំងឺបានធ្វើឲ្យលោកធ្វើទុក្ខ ដែលទាមទារឲ្យមានការវះកាត់។ ដំណឹងនេះត្រូវបានលោក សុះ ម៉ាច ប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងពេលដែលលោកបានជួបតារាចម្រៀងរូបនៅមន្ទីរពេទ្យ។
លោក សុះ ម៉ាច បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកថា ហ៊ឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះ លោកសាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រ៉ឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយនិងមីងរបស់ខ្ញុំដែរ។
លោកថា តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ ពេលវេលាប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ សូមបួងសួងដល់ព្រះព្រមទាំងវត្ថុស័ក្តិសិទ្ធិ ក្នុងលោកប្រទានពរដល់សម្លាញ់ផានិត អ្នកម្តាយរួមទាំងមីងខ្ញុំឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា។

យ៉ាងណាដំណឹងនេះបានធ្វើអោយទស្សនិកជន ជាពិសេសបអ្នកគាំទ្រលោក សាន ផានិត ជាច្រើនបាននាំគ្នាជូនពរឲ្យរូបលោកនេះឆាប់បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។
តារាចម្រៀងលោក សាន ផានិត បានចាប់ឈោងភាពល្បីល្បាញក្នុងវិស័យសិល្បៈចម្រៀងកាលពីជាង១០ឆ្នាំមុន ក្នុងបទចម្រៀងរបស់លោកដែរល្បីនោះគឺបទ ទូរស័ព្ទប្រាប់ផង។

យ៉ាងណា ក្រោយទទួលបានភាពល្បីល្បាញមួយរយះលោកក៏បានបាត់វត្តមានឈឹងពីសង្គមសិល្បៈ ដោយគ្មានដំណឹង ខណៈពេលតារាចម្រៀងមួយចំនួនជំនាន់លោកនៅបន្តអាជីពនេះរហូតដល់បច្ចុប្បន្ន។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលគេដឹងថា លោក សាន ផានិត បានសម្ងំកសាងគ្រួសារមួយ ដែលមកទល់នាពេលនេះ លោកទទួលបានចំណងដៃកូន២នាក់រួចហើយ។
ចាប់ពីពេលនោះមកលោក សាន ផានិត ក៏បានផ្តើមចេញមុខក្នុងវិស័យសិល្បៈជាថ្មី ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណះពេលលោកក៏បានបើកហាងលក់ស្បែកជើងមួយកន្ងនៅក្រុងតាខ្មៅ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV















