Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួស វីហ្សា មិនបានទទួលកៅអី The Voice Cambodia រដូវកាលទី៣

ភ្នំពេញ៖ ពិតណាស់ សួស វីហ្សា ធ្លាប់ទទួលការងារជាគ្រូ បង្វឹកនៃការប្រឡងចម្រៀងក្មេងៗ បានមួយរដូវកាល ដោយទទួលបាន ប្រជាប្រិយភាពជាខ្លាំង។ ទាំងអស់នេះគេយល់ថា វីហ្សា អាចមិនខ្វះ តំណែងលើកកក្រោយ។ ប៉ុន្តែ ក្នុងឱកាសរដូវកាលថ្មី មកដល់ គេបែរជាមិនឃើញ សួស វីហ្សា ទទួលយកកិច្ចការដែលធ្លាប់ឆ្លងកាត់។

សួស វីសា មិនត្រូវបានឲ្យនៅបន្ដធ្វើជាគ្រូបង្វឹក(Coach)The Voice Cambodia រដូវ កាល ទី៣ នោះទេ ក្រោយឆក់បានតំណែងនេះនៅរដូវកាលទី២ជំនួសសុគន្ធ និសា ។តាមការ ផ្សព្វផ្សាយរបស់ហង្សមាសកៅអី ទាំង៣របស់កម្មវិធីប្រលងចម្រៀងមួយនេះមានគ្រូបង្វឹក៣រូបជាផ្លូវការសម្រាប់រដូវកាលថ្មីគឺមានឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ នោះគឺ មានន័យថានិសា បានវិលត្រឡប់មកគ្រប់គ្រង តួនា ទីរបស់ខ្លួនវិញ ខណៈ ដែលអតីត ស្វាមីអ្នក នាង ចាន់ សុផានី គឺលោកហ្សូណូ ទៅរ៉ាប់រងការងារជំនួស លោកឧក ញ៉ា ព្រាប សុវត្ថិ ដែល ចេញ ទៅGalaxy ។មិនមានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុ ដែលហង្សមាសដកតំណែង របស់វីសា ដាក់និសា មកវិញនោះទេដោយអ្នកដឹកនាំប្រគុំតន្ត្រីម្នាក់ នៅប៉ុ ស្ដិ៍នេះ ថាមិន ហ៊ាន និយាយ តែលោក ជឿរថាថៅកែនឹងដាក់ឲ្យវីសា ទៅកាន់កម្មវិធីផ្សេងវិញ។

ចាប់តាំងពី សួស វីហ្សា ងាកទៅរកស៊ី តាមអន ឡាញយ៉ាងពេញមុខ មកឃើញថា សួស វីហ្សា ហាក់ព្រលែង អាជីពចម្រៀង ដោយមិនសូវបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ។ លើសពីនេះ បណ្តាបទចម្រៀងថ្មីៗ ក៍មិនសូវបាន សម្រុកចេញខុសឆ្ងាយពីមុន។ អ្នកនាង ងាកមកស្និតស្នាលច្រើន ជាមួយអ្មកលក់អន ឡាញល្បីឈ្មោះទ្រី ដាណា ទើបគេយល់ថា នោះជាជន្ទល់ ជួយឲ្យខ្លួន មានគំនិតរកស៊ី កាន់តែរីកចម្រើន។

វីសា ក្រោយក្លាយទៅជាភរិយាលោកថមមី ជាង២ឆ្នាំនិងមានកូន ស្រី ១អាយុជាង១ឆ្នាំនេះ អាជីព ចម្រៀងរបស់នាងមិនសូវលេចធ្លោដូចមុនឡើយ តែជីវភាព របស់នាង មានការប្រែប្រួលខ្លាំងព្រោះ រួច ផុតពីការ រស់នៅផ្ទះជួលដោយ ទិញបានផ្ទះវីឡាប្រណិត និងជិះរថយន្ដថ្លៃៗដូចជាLexus Lx570 ,Alphard ,Mazda និង Lexus Nx200t ជាដើម៕ រក្សាសិទ្ធិដោយ ៖​ឧត្តម
×