ភ្នំពេញ ៖ ការប្រកួតកម្មវិធី ខាងលើនេះ បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០២២ បន្ទាប់ពីបាន ឆ្លងកាត់វិញ្ញាសា តានតឹងជាច្រើន តម្រូវអោយបេក្ខជន ត្រូវបំពេញ។ ជាចុងក្រោយ បុរសឯកមកពីប្រទេសCuba បានក្លាយជាម្ចាស់ពាន ក្នុងកម្មវិធី Mister Supranational 2022 រីឯស្រីស្អាតមកពីប្រទេស អាហ្វ្រិចខាងត្បូង ត្រូវបានប្រកាសជាផ្លូវការ ឲ្យក្លាយជាម្ចាស់មកុដ កញ្ញាឯក Miss supranational 2022 ជាផ្លូវការ។ បន្ទាប់ពីបានឆ្លងកាត់ការបង្ហាញខ្លួនច្រើនលើក។ នេះជាកិត្តិយសធំមួយ របស់ប្រទេសឃ្យូបា និងអាហ្វ្រិចខាងតកបូងដែលបានទទួលតំណែង ដ៍ល្អមួយនេះ លំដាបពិភពលោក។
បុរសឯកឃ្យូបានេះ បានយកឈ្នះចិត្តគណៈកម្មាការ ដោយបានក្លាយជាម្ចាស់ពានហើយបានធ្វើឈ្នះ គ្រប់វិញ្ញាសា ដែលបានដាក់មក។ មានបុរសឯក ដ៍សង្ហារ មុតមាំជាច្រើន មកពីប្រទេសនានា មកជុំគ្នា បង្ហាញសមត្ថភាព ដោយម្នាក់ៗបានតាំងចិត្តថា និងយកជ័យជម្នះដូចគ្នា។ នៅទីបំផុតតួឯកពិតប្រាកដ បានទៅលើបុរសឯកខាងលើប្រកបដោ យកែវភ្នែកទាក់ទាញ។ចំណែកបុរសឯកកម្ពុជាយើង ក៍ចូលរួម នៅប្រទេស ប៉ូឡូញដែរ ដោយមិនបានជាប់លំដាប់អ្វីឡើយ ទោះខិតខំអស់ពីខ្លួន។

លេខ១គុយបា លេខ២ប្រទេសឥណ្ឌូនេស៊ី លេខ៣ប្រទេសក្រិច លេខ៤ប្រទេសសម៊ិចស៊ីកូ និងលេខ៥ប្រទេសពេរ៉ូ។
ការប្រកួត បានច្រើនវគ្គនិងតឹងតែងបាន ធ្វើឲ្យអ្នកតាមដាន មានការភ្ញាក់ផ្អើលតែម្តងព្រោះ ម្ចាស់មកុដជានារីស្បែកខ្មៅ ដ៍មានសម្រស់ហើយទទួលបានការទាក់ទាញពីប្រជាជន ទូទាំងពិភពលោក។ ការជ្រើសរើសបាននេះមានមតិលើកឡើងថា សាកសមហើយពិតជាសមភ្នែកញាតិនិងអ្នកគាំទ្រដោយគ្មានការអន់ចិត្ត។ ចំណែកកម្ពុជាយើងមិនបានជាប់ ក្នុងវិញ្ញាសាអ្វីទាំងអស់។
ស្រីស្អាតមកពីប្រទេស អាហ្វ្រិចខាងត្បូង ត្រូវបានប្រកាសជាផ្លូវការ អោយក្លាយជាម្ចាស់មកុដ កញ្ញាឯក Miss supranational 2022 ជាផ្លូវការ។ នាងមានភាពឆ្លាតវៃជាងគេ ហើយគ្រប់វគ្គ ដែលនាងរំលេចឡើងឃើញថា មានភាពលេចធ្លោ ទើបក្លាយជាម្ចាស់ជ័យលាភី។

គួរឲ្យសោកស្តាយ ដែលខាងប្រទេសកម្ពុជាយើង មិនអាចឡើងដល់វគ្គ បន្តបន្ទាប់បាន បើទោះបេក្ខភាពយើង មានកញ្ញា អ៊ិន លក្ខិណា ជាអ្នកមកប្រឡងហើយតាំងចិត្តពុះពារបែបណា។ នាងបានត្រឹមតែស្វែងយល់បទពិសោធន៍ ដែលបានឃើញផ្ទាល់នៅលើឆាកអន្តរជាតិ។ ហ្វេនៗ និងអ្នកគាំទ្រ បានត្រឹមតែខកចិត្តហើយលើកទឹកចិត្តនាង ដែលតស៊ូអស់ហើយពីក្នុងខ្លួន ហើយក៍មានការត្រៀមខ្លួនមុនដែរ។
ម្ចាស់មកុដបានទៅ អាហ្វ្រិចខាងត្បូង លេខ២ស្រីស្អាតប្រទេសថៃ លេខ៣កញ្ញាមកពីប្រទេសវៀតណាម លេខ៤ ប្រទេសឥណ្ឌូនេស៊ី លេខ៥ប្រទេស វេណេហ្សូអេឡា៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM


















