Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណួរចាក់ដោត! សេង មង្គលក្លាយជាចំណែកបេះដូងទ្រី ដាណា ឬជាល្ខោនសម្តែង

ភ្នំពេញ ៖ មជ្ឈដា្ឋនមហាជន មានការភ្ញាក់ផ្អើលបំផុតនៅ ពេលដែលអ្នកស្រី ទ្រី ដាណា បានប្រកាសបើកបង្ហាញមុខ ម្ចាស់បេះដូងថ្មី ដែលជាតរាភាពយន្ត មានភាពលេចធ្លោ រូបសម្បត្តិស្រស់សង្ហា។នោះគឺលោកសេង មង្គល តារាប្រុសដែលឆ្លងកាត់ជីវិត សិល្បៈច្រើនឆ្នាំនិងសាងស្នាដៃជាច្រើនរឿង។

កន្លងមកមុនបើកចម្ងល់មួយនេះ អោយគេដឹង អ្នកស្រីទ្រី ដាណា បានត្រឹមតែបង្ហាញឃ្លីបវិដេអូចុះៗ លាក់អាថ៌កំបាំងគូស្នេហ៍ពិត។តែចុងក្រោយបានការណ៍ពិត ដោយនោះគឺលោក សេង មង្គល ដែលមានឈ្មោះពិតថា ហូរ ប៉ូសេង អតីតម្ចាស់ជ័យលាភី Khmer Supermodel កាលពីច្រើនឆ្នាំមុន។ អ្នកណាក៏ស្រឡាំងកាំង ដែលតួកុនមុខកាត់ចិនហុងកុងនេះ បានអន្ទងចិត្តអ្នកស្រី ទ្រី ដាណា មេម៉ាយពូកែខាងរកស៊ី សល់លុយវាល់ម៉ឺនដុល្លារ អោយបាក់លង់ហើយចេញមុខប្រកាសលើ វេទិកាបណ្តើរគ្នាពេញមុខក្នុងចំណោម មហាជន។ ស្តែងនូវនឹងភ្នែកបែបនេះហើយ នៅតែមានមតិខ្លះមិនចង់ជឿ រហូតលើកថា ជាការទាក់ទាញ និងល្ខោនសម្តែង ដែលពិបាកនឹងវិនិច្ឆ័យ លើកលែងតែអ្នកទាំង២ រៀបការទើបបាត់ចម្ងល់។ប្រសិនបើ សេង មង្គលរៀបការមែននោះ ពិតជា សំណាងព្រោះមិនងាយ អ្នកនាង ទ្រី ដាណាមកមើលចិត្តបុរសណានោះទេ។ ឯរឿងស្នេហាថ្មីនេះ អាចចិត្តដណ្តឹងចិត្តជាងមើលលើបណ្ណាការក៍មិនដឹង។

បើគេនៅចាំសេង មង្គលជា គូជិតដិតជាមួយ ហ៊ិន ច័ន្ទនិរត្ន័ ពិធីការិនីដ៏ស្រស់ស្អាត ហើយរមែង បង្ហាញភាពស្និទ្ធស្នាលឲ្យគេឃើញថាជាគូស្នេហ៍ផ្អើលអ្នកគាំទ្រតាមដាន។ ចុងក្រោយបែរជាក្លែងក្លាយហើយម្នាក់ៗហាក់ មានបុគ្គលថ្មីក្នុងចិត្តទៅវិញ។ យ៉ាងណាមិញយើងនៅតែតាមដានមើលថា ចំណងស្នេហ៍ថ្មី ដែលបើកបង្ហាញនេះទៅជាបែបណា ហើយនឹងមានយុទ្ឋនាការបែបណាថ្មីទៀត សម្រាប់ជាកាដូអ្នកចូលចិត្តតាមដានជីវិតតារាលេចធ្លោឬអ្នកអនឡាញល្បីៗ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×