ភ្នំពេញ ៖ កញ្ញាដ៏ស្រស់ស្អាត ជាតារាសម្តែង កំពុងលេចធ្លោ កញ្ញាហា្វ ហ្វា ហាក់នៅដិតដាមនៅឡើយពេល ដែលនាងកំពុងតែជួបរឿងមួយ ដែលនាងស្ទើរតែចាត់ទុកថា ជាការអាប់រាសី។ កញ្ញា បានបង្ហើបរឿងដេកក្នុងមឈូសខ្មោច ដោយចាតុទុកថាជាការលះបង់មួយ ក្នុងប្រវត្តិជាតារាសម្តែងម្នាក់។
ក្នុងទឹកមុខញញឹមញញែម អមដោយរ៉ូបពណ៌លឿងដ៏ស្រស់ស្អាត កញ្ញាហ្វាហ្វា បានរំលេចខ្លួនក្នុងឱកាស បង្ហាញវណ្ណកម្មរឿងរបស់ខ្លួនជាតួឯកក្រោមចំណងជើងថា «សាកសព១០០ឆ្នាំ»ថា មើលមកខ្លួនឯងនៅស្រស់ញញឹម សម្រស់ក៏បានតែមិននឹកស្មានថាមកជួបប្រទះឈុតខាងលើ។ នាងថាជារឿងមួយរន្ឋត់ដែរ ដោយត្រូវដេកសម្តែងក្នុងមឈូសថតម្តងហើយ ម្តងទៀតមិនធ្លាប់ស្រមៃដល់។ លើសពីនេះ នាងត្រូវអាលែកហ្ស៊ីច្រមុះ ជាមួយផ្សែងធូកពេលកំពុងថត។ ទោះយ៉ាងណា នាងក៏ចាត់ទុកថាសម្តែងត្រូវលះបង់ហើយ ត្រូវហ៊ាន និងយល់ពីតម្លៃនៃការសម្តែង។ ម្យ៉ាងទៀតពេលថតសម្តែង នាងបានអុចធូបសំពះសុំខមាទោសរួចហើយ សុំអោយកូនចៅសុខសប្បាយ និងកុំប្រកាន់អោយមានរាសីល្អបន្តទៀតកុំបីខាន។

លោករតនា ដែលជាតួឯកប្រុស និងជាថៅកែផលិតកម្មបដិហារ ផងដែរនោះ បានលើកសរសើរតួអង្គឯកស្រី និង ក្រុមតួសំខាន់ៗទាំងអស់បានលះបង់ជាមួយ ការថតសម្តែងរឿង សាកសព១០០ឆ្នាំ ដោយប្រើពេល១ឆ្នាំជាងថត ។ អ្វីដែលរង់ចាំមួយទៀតគឺត្រូវរងសម្ពាធ កូវីដ មិនអាចយកមកចាក់បញ្ចាំងបាន រហូតទើបតែពេលនេះនរដ្ឋាភិបាលយើង ទប់ស្កាត់បានទើបយើងមានឱកាស បង្ហាញមហាជនសារជាថ្មីវិញ។
រឿង« សាកសព១០០ឆ្នាំ» និង ផ្តើមបញ្ចាំងជាផ្លូវការ នាថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ។ តារាជាច្រើនដួង ដែលមានវត្តមានជាកិត្តិយសចូលរួម លើកទឹកចិត្តសុខតែដាក់ការរំពឹងថា ទស្សនិកជន និងជួយគាំទ្រភាពយន្តខ្មែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










