Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្អែតចិត្តពេក! កុសម: លីនដា ហ៊ានប្រកាសផ្តាច់ទំនាក់ទំនងជាមួយឪពុកបង្កើត

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលបន្ទាប់ពីតារាសម្តែងវ័យក្មេងនាង កុសមះ លីនដា បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយឪពុកបង្កើតខ្លួន ដោយសារឆ្អែតចិត្តទ្រាំលេងបាន។

យ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា តារាស្រីរូបនេះមានរឿងអ្វីធំដុំអ្វីដែលនាំឲ្យនាងហ៊ានធ្វើរឿងនេះឡើយ ប៉ុន្តែបើតាមអ្វីដែលនាងបានបញ្ជាក់តាមបណ្តាញសង្កមនោះ គឺនាងហាក់មានការឆ្អែតចិត្តខ្លាំងចំពោះឪពុកដែលបានធ្វើរឿងមិនល្អជាច្រើន មកលើកូនខ្លួនឯង រហូតចាត់វិធានការតាមផ្លូវច្បាប់ថែមទៀតផង។
បើយោងតាមសំណេរដែល កុសមះ លីនដា បានបង្ហោះលើគណនេយ្យហ្វេសប៊ុកបានឲ្យដឹងថា ខ្ញុំជាកូនទោលដែលដូនតាពីមុនទទួលស្គាល់ ផ្តល់ដុំឈាមឱ្យខ្ញុំហើយ គ្មានការមើលថែចិញ្ចឹមតាំងពីកើត ខ្ញុំក៏មិនដែលមាត់ជាង20ឆ្នាំ គួរណា៎តែមានចិត្តគិតបន្តិច នេះមកប្រើអំណាច យសស័ក្ក មុខមាត់ បើកដៃអោយជនក្រោយដែលអាយុបងខ្ញុំ3-4ឆ្នាំ មកបំពានគ្រួសារខ្ញុំទៀត អស្ចារ្យណាស់ ទឹកចិត្តជាឪពុក ដើរធ្វើបុណ្យណាស់ជាមួយអ្នកដទៃ តែខ្ញុំគ្មានសមត្ថភាពប្រើលុយចង់ឈ្នះដល់ថ្នាក់ឡើងដល់តុលាការគ្រប់រឿងដូចទេ។

នាងថា តែរឿងនេះខ្ញុំរីករាយសហការកំដរដល់ចប់ បើចង់ឲ្យខ្ញុំទប់រឿងនេះលែងបាន នាងខ្ញុំនិងបើកចំហររឿងនេះឲ្យមនុស្សទូទាំងប្រទេសដឹងពីទឹកចិត្ត និងអំពើដែលលោកធ្វើចំពោះឈាមខ្លួនឯងបែបណាខ្លះ ។
នាងបញ្ជាក់ថា រឿងនឹងបញ្ចប់ដោយការកាត់លែងជាឪពុកកូនតទៀត។

យ៉ាងណាក្រោយពេល កុសមះ លីនដា បានបង្ហោះសារខាងលើនេះគេឃើញមានមិត្តភក្តិ និងប្រិយមិត្តគាំទ្រជាច្រើនបាននាំគ្នាចូលខំមិនសួរនាំពីដើមហេតុ ប៉ុន្តែតារាស្រីរូបនេះហាក់មិនបានបញ្ជាក់រឿងរ៉ាវក្នុងគ្រួសារនេះ ឲ្យបានវែងឆ្ងាយឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×