Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុក សូម៉ានីតា គូស្នេហ៍ចង់ឲ្យបញ្ចប់អាជីពសិល្បៈក្រោយចូលរោងការ

ភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង ហុក សូម៉ានីតា ហៅ សូស៊ីតា ត្រូវបានគូស្នេហ៍ចង់ឲ្យបញ្ចប់អាជីពសិល្បៈ បន្ទាប់ពីរោងការជាមួយគ្នារួចនៅបំណាច់ឆ្នាំក្រោយនេះ។
ការចង់ឲ្យតារារូបនេះឈប់ពីសិល្បៈពីសំណាក់គូស្នេហ៍នេះគឺដោយសារ គូស្នេហ៍របស់នាងហាក់ មានការប្រចែប្រចណ្ឌមិនចង់ឃើញនាង ថតឈុតអោបរិតនោះឡើយ។

សូ ស៊ីតា បានលើកឡើងថា បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាមួយគូស្នេហ៍របស់ខ្លួន មួយរយៈពេលនេះនាងបានកំណត់ថ្ងៃចូលរោងការ នៅបំណាច់ឆ្នាំក្រោយនេះ។

សូម៉ានីតា លើកឡើងថា តាមគម្រោងនាង និងគូស្នេហ៍នឹងចូលរោងការនៅបំណាច់ឆ្នាំក្រោយនេះហើយ បន្ទាប់ពីចំណងស្នេហ៍របស់ពួកនាង កាន់តែមានល្អប្រសើរ និងការយល់ចិត្តគ្នា។
នាងបញ្ជាក់ថា អនាគតស្វាមីរបស់នាងគឺជាអ្នកធ្វើការនៅMars Auto Sipping ដែលជាក្រុមហ៊ុនដឹកជញ្ជូនរថយន្ត ពីអាមេរិច ហើយកាន់តំណែង កាន់ផ្នែកទីផ្សារ ។
នាងថា ទំទំនាក់ទំននាងនិងគូស្នេហ៍ គឺកើតឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ នាងយល់ថា គូស្នេហ៍របស់នាងជាមនុស្សល្អ រួសរាយហើយស្មោះត្រង់ជា មួយគ្នា ហើយជាមនុស្សដែលគិតពីការងារច្រើន។
នាងថា រយៈពេលស្គាល់គ្នា គឺខ្លីទេ តែគឺមានន័យសម្រាប់យើងទាំងពីរ ខ្ញុំស្រលាញ់គាត់ ពិតមែនដែលខ្ញុំមិនដែលគិតទៅលើបុរសណាម្នាក់តែ សម្រាប់គាត់ខ្ញុំគោរពស្រឡាញ់។

ដោយឡែកពាក់ព័ន្ធការប្រឡូកសិល្បៈវិញនាងបញ្ជាក់ថា អនាគតស្វាមីរបស់នាង ក៏មានការប្រចែប្រចណ្ឌផងដែរ នៅពេលដែលនាងថតឈុតឱបថើបជាមួយតារាប្រុសនានា ប៉ុន្តែដោយសារការយល់ចិត្តគ្នា និងការយល់ពីការងារសិល្បៈនោះ ទើបគូស្នេហ៍របស់នាង ក៏បានបើកភ្លើងខៀវសម្រាប់ឲ្យនាងបន្តអាជីពសិល្បៈនេះដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×