Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បាយចិត្ត ឆុំ វត្តី មិនទាន់កំណត់ពេលងាកមកសម្តែង

ភ្នំពេញ ៖ ចាប់តាំងពីមានគ្រួសារមក ឆុំ វត្តីហាក់ មិនទាន់ងាកមកគិតលើ អាជីពសម្តែងដែលនាង ធ្លាប់ស្រវ៉ាចាប់យកតាំងពីនៅវ័យក្រមុំ។ អ្នកនាងមាន កូន១ហើយពេលនេះ ក្រោយចាប់គូរៀបការជាមួយកូនប្រុសថៅកែផលិតកម្មម្នាក់។ ដោយជំនួញផ្សេងកំពុង ជាប់ដៃ ឆុំ វត្តីក៏ផ្តើមរកពេលវេលាហក់ ចូលសិល្បៈ មិនទាន់ឃើញ។

តារាសម្ដែងឆុំ វត្តី ដែលជាតួអង្គរឿង”ហ្លួងព្រះស្ដេចកន”នោះបាន ធ្វើពិធីជប់លៀងខួប កំណើត កូនស្រី របស់នាងឈ្មោះរិទ្ធហួរ ជូលីតា គម្រប់អាយុ១ឆ្នាំកាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ ២០ ២២ នៅហាងដឺ ធើរេស ធីខេ ដោយ មានអ្នកដឹកនាំរឿងនិងតារាល្បីៗជាច្រើនដួងបានចូលរួម ។ ពិធីដែលចំណាយអស់ខ្ទង់ម៉ឺនដុល្លាររបស់វត្តី នោះ បានរៀបចំមុនការរៀបការលើក ទី២របស់ នាងដែលត្រៀមធ្វើនាពេលខាងមុខ ខណៈដែលនាងធ្លាប់ប្រាប់ អ្នកយកព័ត៌មានយើងថានាង ក៏ធ្លាប់គិតថាចង់ធ្វើខួបឲ្យកូនផ្គួបការរៀបការធំរបស់នាងម្ដងទៀតដែរ។ តែពេលនេះ នាង បាន ធ្វើកម្មវិធីខួបកូនស្រីយ៉ាងធំហើយដាច់ដោយឡែកដោយមិន បញ្ចូលការរៀបអាពាហ៍របស់ នាងម្ដងទៀតឡើយ។

វត្តី បានរៀបការលើកទី១ជាមួយលោករិទ្ធី ហួររក្សា ហៅណេង ដែលជាកូនរបស់អ្នកដឹកនាំ រឿង ល្បីឈ្មោះលោកទិត ធារិទ្ធ កាល ពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២០ តែពិ ធីនោះធ្វើមិនធំដុំនោះទេ ពោលគឺរៀបចំជាលក្ខណៈ គម្រប់កិច្ចដោយសារតែអំឡុង ពេលនោះ កូវីដ ផ្ទុះខ្លាំងទើបវត្តី សន្យាថានឹងរៀបការជាលើកទី២ជា លក្ខណៈទ្រង់ទ្រាយធំ នៅពេលដែលកូវីដថមថយ។ក្រោយមានស្វាមីនិងកូន១នេះវត្តី ក៍ដូចជាតារាមួយចំនួនទៀត មានគ្រួសារ ដែរពោលគឺ បានបន្ថយការងារសិល្បៈទាំងការថតភាពយន្ដ និងខារ៉ាអូខេហើយបច្ចុប្បន្ន នាងមានតួ នាទី ជាអ្នកចាត់ការទៅទៅ និងហៅតារាៗថតភាពយន្ដនៅផលិតកម្មរបស់ ឪពុកក្មេករបស់នាង ។ ប៉ុន្ដែវត្តី ធ្លាប់ប្រាប់ថានាងនៅតែទទួលការងារនៅផលិតកម្មខាងក្រៅ គ្រាន់តែថតសម្ដែងតែរឿងណា ដែលនាងពេញចិត្តប៉ុណ្ណោះ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×