Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ហ៊ុន ស៊ីណាត ផ្តាំម៉ូលីកា ពាក្យពេចន៍សំខាន់ៗ ដែលរំភើបពេលឱកាសឡើងវីឡាថ្មី

ភ្នំពេញ ៖ ម៉ូលីកា និងស្វាមីនាងលោកហុង មានុណ បានបង្ហាញអារម្មណ៍រីករាយក្រៃលែង ព្រោះតែកម្មវិធីខួបកំណើតកូនស្រីនុណ ច័ន្ទម៉ូនីតា គម្រប់អាយុ២ឆ្នាំ ផ្គួបពិធីឡើងផ្ទះ វីឡារថ្មី នៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២២ នោះមានតារាធ្លាប់រួមអាជីព និងអ្នកលក់Online ល្បីជាច្រើនបានទៅអបអរសាទរនាង ខណៈដែលកម្មវិធីនោះពេលព្រឹកក៏មានការអញ្ជើញ ចូលរួមពីប្អូនលោកនាយករដ្ឋមន្រ្ដី គឺលោកជំទាវហ៊ុន ស៊ីណាត ផងដែរ។

លោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញផ្តល់កិត្តិយស តាំងពីព្រឹកផ្តល់លាភជ័យផ្ទះថ្មី ដោយធ្វើអោយអតីត តារាចម្រៀង ម៉ូនីការីករាយចិត្ត ព្រោះបានផ្តាំអោយ ប្តីប្រពន្ឋនាងស្រឡាញ់គ្នា ដោយចេះអត់ធ្មត់។ លើសពីនោះ ជូនពរកូនស្រីឆ្លាត សុខភាពល្អ ហើយអោយនាង ឆាប់ពពោះមានកូនម្នាក់ទៀត តាមប្រាថ្នា។

ម៉ូលីកា បានឲ្យដឹងថាផ្ទះថ្មីនេះនាងទិញតម្លៃ៣០ម៉ឺនដុល្លារ ដោយបង់ពាក់កណ្ដាលមុន គឺចំនួន១៥ម៉ឺនដុល្លារ និងបង់រំលោះប្រចាំខែ៣០០០ដុល្លារ។ នាងថាបានហៅភ្ញៀវ ទាំងអស់ ចំ នួន ១០០០នាក់(១០០តុ) ហើយនេះគឺជាកម្មវិធីធំដែលនាងបានធ្វើបន្ទាប់ពីបាន រៀបការកាលពី ដើមឆ្នាំ២០២០។ ឆ្លើយតបសំណួររបស់អ្នកសារព័តមានដែលថាម៉ូលីកា មានគម្រោងយកកូនថែមនៅ ពេលណានោះ នាងថាមិនទាន់គិតគូដល់រឿងនោះទេ ព្រោះថាក្រោយកូវីដថមថយខ្លាំង នេះ ការកស៊ីលក់តាមOnline របស់នាងមានសន្ទុះខ្លាំងក្លាជាថ្មីធ្វើឲ្យនាងមមាញឹក រហូតមិនអាច ដកខ្លួនដើម្បីទៅឡើងច្រៀងតាមឆាកតន្រ្ដីវិញបានទៀតផង។

កត់សម្គាល់ថានៅពីមុខរោងពិធីខួបបូកឡើងផ្ទះនោះមានដាក់តាំងរថយន្ដម៉ាកJaguar ពណ៌លឿងដ៏ថ្មីសន្លាង១គ្រឿង ហើយនោះគឺជាឡានដែលម៉ូលីកា បានទិញកាដូឲ្យកូនស្រី របស់នាង។ លោកហុង មានុណ ហៅឆានុន ស្វាមីម៉ូលីកា បានឲ្យដឹងថារថយន្ដJaguar នោះ ស៊េរីឆ្នាំ២០១៦ Full Option តម្លៃជាង៥ម៉ឺនដុល្លារ ដែលពិតជាភរិយាទិញឲ្យកូនស្រីសំណព្វចិត្ត របស់ លោកនៅថ្ងៃខួបនេះមែន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×