Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណងអាពាហ៍ពិពាហ៍ ពេជ្រ សូលីកា និងស្វាមី បង្ហាញតម្រុយពីការបែកបាក់កាន់តែច្បាស់

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមហាជនបានសសម្តែងការសង្ស័យថា ចំណងអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធរវាងតារាចម្រៀងនាង ពេជ្រ សូលីកា និងស្វាមី ទំនងជាដល់ផ្លូវបំបែក ក្រោយពីអ្នកទាំងពីរខកខានមិនបានបង្ហាញរូបភាពជាមួយដូចជាពេលមុន។

គេសន្និដ្ឋានថា ពេជ្រ សូលីកា បានចែកផ្លូវជាមួយនិងស្វាមីហើយ ប៉ុន្តែអ្នកទាំងពីរបានព្យាយាមលាក់បាំងពីរឿងនេះ ខណះពេលដែលពួកនៅរក្សាចំណងទាក់ទងគ្នាជាមួយធម្មតា ដើម្បីផ្តល់ភាពកក់ក្តៅដល់កូនដែលមានវ័យនៅតូចនៅឡើយ។
យ៉ាងណាការសង្ស័យនេះក៏បានលេចចេញនូវតម្រុយកាន់តែច្បាស់ បន្តាប់ពីស្វាមីរបស់ ពេជ្រ សូលីកា បានបញ្ចេញសារមួយឡើងនៅលើបណ្តាញសង្គម។

ស្វាមីរបស់ ពេជ្រ សូលីកា ដែលមានឈ្មោះថា ហាន់ គីម បានបង្ហោះសារជាភាសាអង់គ្លេសនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ដោយនៅក្នុងសារនោះបង្ហាញការបែកបាក់នេះ។
ស្វាមីរបស់ ពេជ្រ សូលីកា ថែមទាំងបានជូនពរនាងអាចរកសុភមង្គលតាមក្តីសុបិន្តក្នុងឆាកជីវិត។
យ៉ាងណាស្វាមីរបស់ ពេជ្រ សូលីកា សន្យានឹងបន្តការទំនាក់ទំនងជាធម្មតាជាមួយរូបនាង សម្រាប់ផ្តល់ភាពកក់ក្តៅដល់កូនដ៏គួអោយស្រឡាញ់របស់ពួកគេ។

ជាការកត់សម្គាល់ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ កន្លងមក ពេជ្រ សូលីកា ក៏ធ្លាប់លើកឡើងដោយខ្លីថា ជីវិតជាប្តីប្រពន្ធរបស់នាងពិតជាបញ្ហារកាំរកូសប្រាកដមែន ពោលវាប្រៀបបានដូចទៅនឹងចាននៅក្នុងរាវដូច្នេះដែរ។
យ៉ាងណានាងមិនបានទទួលស្គាល់ទេថា ចំណងស្នេហ៍របស់នាងបានឈានដល់ផ្លូវបំបែករហូតមកដល់នាពេលនេះ។
យ៉ាងណា ក្រោយលេចចេញនូវព័ត៌មានបែកបាក់នេះ ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថា នាងបានងាកមកចាប់អាជីពសិល្បះពេញដៃឡើងវិញ បន្ទាប់ពីនាងបានស្ងប់ស្ងាត់មួយរយះក្រោយមានគ្រួសារ។

យ៉ាងណាក៏ដោយ ប្រសិនបើដំណឹងពីការបាក់បែកស្នេហ៍របស់ ពេជ្រ សូលីកា នាពេលនេះបានក្លាយជាការពិតមែនោះ មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងពិតជាមានការសោកស្តាយ ខណៈពេលកន្លងមកគេធ្លាប់លើកសសើរពីចំណងស្នេហារបស់នាងមានភាពកក់ក្រៅ និងពពេញដោយសុភមង្គល៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×