ភ្នំពេញ ៖ អតីតតារាចម្រៀង ប្រចាំក្រុមរៃមាស តោមាស ឈួន ស្រីម៉ៅ បានប្រើជីវិតថ្មី នៅលើដីអាមេរិក ក្រោយប៉ះស្នេហ៍សមតាមបំណង។ អ្នកនាងបាន ត្រូវស្វាមី ជាអាណិកជន ស្រឡាញ់ចុះមករៀបការនៅស្រុកខ្មែរ ហើយដឹកដៃហោះឆ្លងវេហារ ទៅសាងសុភមង្គលថ្មីភ្លាមៗតែម្តង។

មកទល់ពេលនេះ ឈួន ស្រីម៉ៅ មានរូបរាងដដែល រក្សាទម្រង់រាងនៅស្តើង មិនបែកសាច់ទៅណាឡើយ។ នាងជាប់ឈ្មោះជា តារាកម្រឡើងសាច់ ទោះហូបបាន គេងបានក៍ដោយ។ មិនតិចខែឆ្នាំនោះទេ ដែលឈួន ស្រីម៉ៅ បានរៀបការ ហើយនៅតែមិនទាន់អាចសម្រេច បំណងមានកូនជាមួយគូជីវិត ជាកាដូស្នេហ៍នៅឡើយ។ ទាំង២អ្នករមែង រួមគ្នាជួបពិគ្រោះជាមួយគ្រូពេទ្យ ជំនាញនៅអាមេរិក ដើម្បីស្វែងរកកូនតាមការប្រាថ្នា។ បើតាមការឲ្យដឹង ស្រីម៉ៅ រមែងប្រាប់បងប្អូនថា ចង់បានកូនប្រើហ្នឹងគេដែរ។ ប៉ុន្តែនៅតែមិនមាន និងនៅតែគិតថាពេលណាមួយ ខ្លួននិងបាន១គ្រាប់ដូចគេហើយនៅតែមានសង្ឃឹមជានិច្ច។

ប្អូនស្រីបង្កើត ឈួន សុវណ្ណឆៃនេះ ពេលអុកឡុក សិល្បៈស្រុកខ្មែរ រមែងឡើងច្រៀងតាមកញ្ចក់ទូរទស្សន៍ ដូចជា «មន្តស្នេហ៍សំនៀង» «តន្ត្រីស្រុកស្រែ» «រាត្រីពណ៌ស្វាយ» និងកម្មវិធីជាច្រើនទៀត។ អ្នកនាងនិយមច្រៀង បទមរតកដើម ក្រោមទឹកដមសំឡេងឡើងក្រលួច។ដល់ដី អាមេរិក អ្នកនាង ចាប់អាជីពជាអ្នកចម្រៀងដដែល ដោយច្រៀងតាមរដ្ឋនានានៃ តំបន់ស៊ីវិល័យមួយនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












