Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់ការរៀបរាប់ របស់កញ្ញា ចាន់ ឡៃវលក្ខណ៍ ដែលបានទៅច្រៀងជាមួយសុវត្ថិឌី ធារិកា នាខេត្តព្រះវិហារ

ភ្នំពេញ ៖ កញ្ញា ចាន់ ឡៃវលក្ខណ៍ ក៍ជាតារាចម្រៀងមួយរូប ដែលធ្លាប់ប្រឡង ខេមបូឌ អាយឌល រដូវកាលទី៣ ហើយក្រោយមកក៏ក្លាយជតារាចម្រៀង១រូប។ នាងក៏បាន ដឹងដមចមខ្លះៗ មុនពេលក្រុមគ្រួសារ. សុវត្ថិឌី ធារិកា ជួបហេតុការណ៍អាក្រក់ អំពីគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ មានតម្រុយថ្មីៗ ដែល ចាន់ ឡៃវលក្ខណ៍បានទម្លាយហើយ ដឹងការរៀបរាប់ទើបកាន់តែព្រឺសម្បុរ។

ជាការណ៍ពិត មនុស្សធ្លាប់តែគោរពស្រឡាញ់ និងជាក្តីសង្ឃឹមមួយនៃជីវិត បែរជាសុខៗទៅជាបែកគ្នា លែងវិលវិញតើអ្នកណាទទួលយកបាន។ ការចាកចេញទៅយ៉ាងស្រស់ៗ របស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ពិតណាស់បន្តឲ្យកូនស្រី និងប្អូនប្រុស ពិបាកតាំងជំហរ ហើយនៅតែមិនអាចកាត់ចិត្តបាន ចំពោះមរណភាពមនុស្សជាទីស្រឡាញ់ទាំង២រូបនេះ។ បើទោះជាមានការជម្រុញលើកទឹក ចិត្តពីមហាជន និងសិល្បករជាច្រើនបែបណា អារម្មណ៍ដិតដាមពិបាកណាស់ មិនដឹងជាធ្វើបែបណា អាចបំភ្លេចកើតឡើយ។

ពេលនេះសពឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដឹកពីខេត្តព្រះវិហារ តាមរយៈរថយន្តដើម្បីយកមកធ្វើបុណ្យនៅ វត្តស្ទឹងមានជ័យ។រូបភាពតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស យំសោកឱបសពឪពុកម្ដាយ ពិតជាធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់រូបនាងនិងប្អូនប្រុសខ្លាំងណាស់។ សពអ្នកមានគុណ ទាំង២ របស់ សុវត្ថិឌី ធារិកា និងប្អូនប្រុស នឹងត្រូវបូជាវេលាម៉ោង៤រសៀលថ្ងៃ ព្រហស្បតី័ទី១៩ ឧសភា ឆ្នាំ២០២២នេះហើយ ។ ពេលវេលាក៍ខិតជិតមកដល់ ដែលរូបកាយម្តាយឪពុកនាង ត្រូវបំបែក រូបរាង ដោយអំណាចព្រះអគ្គី។ម្ល៉ោះហើយ ទើបម្នាក់ៗ បារម្មណ៍បំផុត ពីសុខភាព សុវត្ថិឌី ធារិកា និងប្អូនប្រុស ព្រមទាំងលោកយាយ។

កញ្ញា ចាន់ ឡៃវលក្ខណ៍ បានរៀបរាប់ជុំវិញ រឿងកើតឡើងពេលថ្ងៃកើតហេតុនោះថា នាងនិងបងៗសិល្បករផ្សេងទៀតបានចេញដំណើរ តាំងពីព្រឹកដើម្បីឲ្យដល់ម៉ោងសមភ្លេង ហើយមិនត្រហេបត្រហប។ ឯឡានរបស់ ធារិកា មិនបានមកជុំយើងទេចេញមកតាមក្រោយហើយ មិនបានដល់ទីតាំងសមភ្លេងឡើយ។ នាងនិងប៉ាម៉ាក់មកតាមផ្លូវងងិតហើយក៏មានភ្លៀងផ្គរ ច្រើនមុនមកទីតាំងដល់គោលដៅ។ ស្អែកឡើងចប់កម្មវិធីសម្ពោធ នៅបាយថ្ងៃត្រង់រួចក៏ណាត់គ្នាជាថ្មីថា មកជុំគ្នាឲ្យហើយៗទៅទាន់មេឃស្រឡះ នៅមានថ្ងៃ បើមេឃចុះកម្តៅខ្លាចស្រទុំ បណ្តាលឲ្យភ្លៀង ពិបាកធ្វើដំណើរ។ ប៉ុន្តែខាងធារិកា ថាឲ្យយើងទៅមុន ព្រោះមេឃកំពុងក្តៅ ចាំត្រជាក់បន្តិច ។ ដោយសារការគិតបែបនេះយើងក៏វិលមកវិញមុន។

វលក្ខណ៍បន្តថា លុះរំលងបានប៉ុន្មានម៉ោង ក៏ឭដំណឹងអកុសលនេះ ដោយទូរស័ព្ទ លោក អ៊ាម វន្នីត្រូវបានខលចូល ប្រាប់ដោយធារិកា ផ្ទាល់។ ក្រោយមក លោកវន្នីឲ្យយើងចាំនៅខេត្តមិនឲ្យបកឡានទៅទេ ដោយលោកទៅម្នាក់ឯងព្រោះខ្លាចម្នាក់ៗ ទប់ស្មារតីមិនបានពេលបញ្ជាឡានទៅវិញ។ អ្វីដែលនាងបានដឹងទៀតកន្លែងកើតហេតុនោះ ត្រូវបានកន្លែងជាងឡានមួយនិយាយថា គ្រាន់តែឡានខូចនៅចំណុចនោះថ្ងៃនេះ(១៧ ឧសភា ឆ្នាំ២០២២) ៤ទៅ៥គ្រឿងតែមួយព្រឹក។ លើសពីនោះក៏បានលើកឡើងថា កន្លែងនោះសម្បូរគ្រោះថ្នាក់ បើមិនប្រុងប្រយ័ត្នខ្ពស់ ឬមិនដឹងស្ថានភាពមុនទេ។ នៅពេលប្រាប់បែបនេះ រិតតែធ្វើឲ្យនាងកាន់តែភ័យ ហើយរិតតែតក់ស្លុត។ មុនកើតហេតុ ឡាន សុវត្ថិឌី ធារិកា គេចព្យុះភ្លៀងរហូត ហើយមកដល់ទីតាំងសម្រាក នាងថាមេឃងងឹត ជិះឡាចគេចរហូត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×