ភ្នំពេញ ៖ ស្រីស្អាត កែវ សេងលីហួរ ដែលពេលនេះ Miss Grand Cambodia 2021 ត្រូវបានអ្នកតាមដាន មើលឃើញថានាងមានការតាំងចិត្តជា ថ្មីសម្រាប់ការងាកមកវេទិកាសម្រស់ ។ លី ហួរ ធ្លាប់ប្រកួតប្រជែងនូវបណ្តាកម្មវិធីប្រឡងមួយ ចំនួនរហូតមានការទទួលបាននូវបទពិសោធន៍ជាច្រើន ។ ប៉ុន្តែ អ្វីដែលទទួលបាននៅមិនទាន់ដល់គោលដៅ ទើបស្រីស្អាតរាង ខ្ពស់ស្រឡូនរូបនេះ បន្តវា.យលុកជាថ្មី ។ នាងជា នារីក្លាហានម្នាក់ដែល មិនចេះខ្លាចឆាកហើយ រមែងចង់សាកល្បង ម្តងហើយម្តងទៀត ដើម្បីប្រមូលយក បទពិសោធន៍ ឲ្យបានច្រើន។

ជាផ្លូវការ សូមចូលរួមអបអរសាទរដល់ កញ្ញា កែវ សេងលីហួរ លំដាប់រងទី៣នៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា 2021 ដែត្រូវតំណាងអោយ ប្រទេសកម្ពុជា Miss InterGlobal Cambodia 2022 ចូលរួមប្រកួតកម្មវិធី Miss InterGlobal 2022 នៅប្រទេស Nigeria ចុងខែ កញ្ញា ឆ្នាំ 2022 ខាងមុខនេះ។សូមចូលរួមអបអរសាទរ ។កញ្ញានឹងត្រូវបំពាក់មកុដដ៏ប្រណិតនិងឈៀងថ្មីក្នុងពេលឆាប់ៗនេះ។ ការទទួលបាន ការបំពាក់មកុដ ថ្មីឆាប់ៗនេះ គេមើលឃើញថា ការកាដូមុខងារថ្មីនេះឲ្យមកនាងក៏ព្រោះតែនាងជាបេក្ខភាពសមណាស់ ដំណើរដងខ្លួនទឹកមុខគឺ មានទាំងព្រមតែម្តង។ម្លោះហើយ ជាក្តីសង្ឃឹមថ្មីសម្រាប់អ្នករៀបចំ បានដៅនាង ដើម្បីសាកល្បង យកឈ្នះចាញ់ជាលក្ខណៈអន្តរជាតិ ក្នុងនាមតំណាងកម្ពុជា។

លីហួរលើកឡើងថា ភាពរំភើបមានក្នុងពេលនេះ តែចំណុចសំខាន់គឺ ការព្យាយាមបង្វឹកខ្លួនអោយល្អតទៅទៀត មិនអាចធ្វើឲ្យដើរថយក្រោយ។ បើទោះជានាង ឆ្លងកាត់ការប្រឡងបែបនេះ ច្រើនដងក៍នាងនៅតែយល់ថា គ្រប់ការ. ប្រឡងកើតឡើងនៅតែថ្មីសម្រាប់យើង មានន័យថាដូចជាមេរៀនមួយបន្តទៀត។ នាងនឹងខំ ឲ្យអស់បីសមត្ថភាពហើយ តស៊ូឲ្យគេ ឲ្យតម្លៃវិស័យបវរកញ្ញា កម្ពុជាយើងបន្ថែមទៀតលើឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM











