Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ សោម៉ាវត្តី ចង់រក្សាភាពស្ងប់មិនទាន់បំភ្លឺ ចំណងស្នេហ៍រង្គោះរង្គើរ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល មួយរយៈដោយសារ គេស្រាប់តែទទួលដំណឹងថា គូស្នេហ៍ដែលចាក់ទឹកមិនលេច បែរជាប្រែទៅជាតោះតើយដាក់គ្នាទៅវិញ។ នោះគឺ ពិធីការិនី សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់លី វ៉ាហេទ។ គេនៅមិនទាន់ដឹងថា នោះជាការពិតទាំងស្រុងឬជាការ ខឹងសម្បាគ្នាមួយឆាវ។ បើគិតរឿងកន្លងមក ប្រុសស្នេហ៍សោម៉ាវត្តី តាមចិត្តអ្នកមេម៉ាយនេះណាស់ ថ្នមចិត្តមិនធម្មតាឡើយ។

បើទោះជាមិត្តភក្ដិនិងតារាដែលស្និតស្នាលសុខ សោម៉ាវត្តី ចង់ដឹងពីដើមចមដែល នាំឲ្យអ្នកមេម៉ាយ កូន១ រូបនេះ ចែកផ្លូវគ្នាជាមួយប្រុសក្មេងលី វ៉ា ហេទ យ៉ាងណាក៍វត្តីមិនចេញ មុខបំភ្លឺដែរ ដោយនាងនិយាយថា ហត់នឿយណាស់ និងចង់រក្សារភាពស្ងប់ស្ងាត់ អីចឹងហាមសួរនាំ រឿងមួយនេះ…។ដោយសារតែត្រូវសោម៉ាវត្តី ដាក់ បម្រាមរឿងកុំឲ្យសួរនាំនាងទាក់ទងការចែក ផ្លូជាមួយប្រុសស្នេហ៍លី វ៉ាហេទ នោះទើបធ្វើឲ្យម្នាក់ៗនៅស្ងៀមស្ងាត់ ហើយពួកម៉ាកនាងសឹង គ្រប់គ្នាទាំងអស់បានលើកទឹកចិត្តដល់នាងនិងកុំឲ្យវត្តី គិតច្រើនអី រហូតមានអ្នកខ្លះ និយាយធ្វើឲ្យតារាកូន១បានសប្បាយ ចិត្តនិងមានក្ដីសង្ឃឹមឡើងវិញទៀតផងដូចជាថានាងស្អាត ប៉ុណ្ណឹង ដែរ ទៅខ្វះអីប្រុសតាមស្រលាញ់។

យ៉ាងណាតាម រយៈការបង្ហាញនៅលើបណ្ដាញសង្គមនោះគេឃើញវត្តី ច្រើនតែទៅលំហែកាយ៉ាតែម្នាក់ៗឯងតាមមាត់ស្ទឹងតែពេលនេះ នាងហាក់ឯកោបន្ដិចព្រោះ គ្មានវ៉ាហេទ កៀក កើយនិងកំដដូចមុន។នេះជាការជួបរឿង ស្នេហាបរាជ័យជាលើក ទី២ របស់ សោម៉ាវត្តី បន្ទាប់ពីនាងបានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ និងបានពិសោធន៍ ស្នេហ៍ថ្មីអស់រយៈពេលជាង៥ឆ្នាំជាមួយកីឡាករបាល់ទាត់តែ ទីបំផុតនៅតែមិនអាច រក្សារចំណងស្នេហាឲ្យបានយូអ ង្វែងដ៍ដដែល។

សុខ សោម៉ាវត្តី បានភ្ជាប់ស្នេហ៍ជាមួយលោកលី វ៉ាហេទកាលពីឆ្នាំ ២០ ១៦ បន្ទាប់ ពីពួកគេបានថត រឿងឲ្យផលិតកម្មRock រឿង”សិស្សប្អូនសំណព្វចិត្ត”ធ្វើឲ្យអ្នកមេម៉ាយ កូន១ស្រួយដូងដុត និងកីឡាករខ្សែ ការពារវ៉ាហេទ បង្កាត់ភ្លើងស្នេហាគ្នានៅក្រៅឆាក ដែលចំណងស្នេហានេះមានចាស់ទុំទាំងសងខាងដឹងឭ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×