Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្សូណូ បង្អើលអ្នកគាំទ្រឬយ៉ាងណា ក្រោយប្រកាសថា សុខ ស្រីនាង ជាគូជីវិត

ភ្នំពេញ ៖ តារាចម្រៀងលោក ហ្សូណូ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលស្ងាត់លោកបានប្រកាសយ៉ាងបើកចំហរថា សុខ ស្រីនាង គឺជាគូរគាប់ជីវិត ក្នុងពេលដែលមួយរយៈចុងក្រោយនេះតារាចម្រៀងទាំងពីរ បានចាប់ដៃគូសម្តែងរួមគ្នាជាបន្តបន្ទាប់។

កាលពីម្សិលមិញលោក ហ្សូណូ បានបង្ហោះសារដោយអមជាមួយរូបស្និទ្ធស្នាលជាមួយនឹង សុខ ស្រីនាង ថា គូរគាប់ជីវិត ដែលបានធ្វើមហាជនមានការស្រឡាំងកាំង នឹកស្មានមិនដល់ ក្នុងពេលដែលស្ងាត់ៗតារាចម្រៀងរូបនេះបែរជាប្រកាសរឿងដ៏ភ្ញាក់ផ្អើលនេះឡើង។
យ៉ាងណា ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រតារាចម្រៀងទាំងពីរបាននាំគ្នាចូលទៅខំមិន ដោយបានគាំទ្រយ៉ាងពេញទំហឹង ប្រសិនបើលោក ហ្សូណូ ពិតជាជ្រើសរើស សុខ ស្រីនាង ជាគូរគាប់ ព្រោអ្នកទាំងពីរពិតជាសាកសមជាមួយគ្នាខ្លាំងណាស់។
ជាងនេះទៅទៀតអ្នកទាំងពីរក៏ធ្លាប់ជួបបញ្ហាគ្រាំគ្រាបេះដូង ហើយរហូតមកទល់នាពេលនេះ អ្នកទាំងពីរក៏នៅមិនទាន់ បង្ហើបពីគូរស្នេហ៍ណាមួយនៅឡើយដូចគ្នា ហេតុប្រសិនបើអ្នកទាំងពីរ ពិតជាយល់ព្រមបើកបេះដូងទទួលយកគ្នានោះវាពិតរឿងដ៏ល្អមួយ។

ទោះជាយ៉ាងណា ពាក់ព័ន្ធការបង្ហោះខាងលើនេះលោក ហ្សូណូ ក៏បានបញ្ជាក់តបទៅកាន់មហាជនដែលបានសាកសួរតាមរយះខំមិនថា «គេថត MV សោះ ចឹងហាចឹងហា» ដែលការបញ្ជាក់នេះបានធ្វើឲ្យទស្សនិកជនគាំទ្រសម្តែងការខកចិត្តទៅវិញ។

គួរបញ្ជាក់ថា បានចែកផ្លូវគ្នាជាមួយអតីតភរិយាគឺអ្នកនាង ច័ន្ទ សុផានី ក្រោយពីរអ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំ ដោយទទួលបានចំណងដៃកូនស្រីមួយរូប ដែលរហូតមកទល់នាពេលនេះ កូនស្រីរបស់លោកកំពុងទទួលការបីបាច់ថែរក្សាដោយអ្នកនាង ច័ន្ទ សុផានី ។

ក្រោយរស់នៅជាបុរសពោះម៉ាយអស់ជាច្រើនឆ្នាំមកនោះលោក ហ្សូណូ ក៏ត្រូវបានទស្សនិកជន ធ្វើការផ្គូផ្គងជាមួយនឹងតារានានាជាបន្តបន្ទាប់ ប៉ុន្តែការផ្គូរផ្គងនោះមិនបានចេញជារូបរាងឡើយ។

ដោយឡែកសម្រាប់តារាចម្រៀងនាង សុខ ស្រីនាង វិញបានធ្លាក់ខ្លួនរស់នៅនាមជាស្ត្រីមេម៉ាយវ័យក្មេង បន្ទាប់ពីតារាស្រីរូបនេះ បានចែកផ្លូវគ្នាជាមួយនឹងតារាចម្រៀងធ្លាប់រួមទ្រនំគឺលោក ស៊ីសុវត្ថិ។

យ៉ាងណា បើទោះបីជាក្លាយជាស្ត្រីមេម៉ាយក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះ សុខ ស្រីនាង នៅតែថែរក្សាសម្រស់នៅតែស្រស់ស្អាតដដែល ហើយគេជឿថា តារារូបនេះមិនខ្វះអ្នកចង់មកស្នំបេះដូងនាងឡើយ គ្រាន់តែពេលនេះនាងនៅមិនទាន់បើកបេះដូងទទួលយកបុរសណាម្នាក់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×