ភ្នំពេញ ៖ ពិតណាស់ បវរកញ្ញា ប៉ូគីមថេង សុតធីតា ដែលជា Miss Grand Cambodia 2021 បានសាងភាពជោគជ័យ យ៉ាងគាប់ប្រសើរ ទាំងខ្លួននាងផង និងជនរួមជាតិកម្ពុជាផង។ នាងជាបវរកញ្ញា កម្ពុជា ដំបូងគេ ដែលបានហក់ចូលដល់ កម្រិតថបដប់ រូបចង់ក្រោយពេល ប្រកួតលក្ខណៈអន្តរជាតិ។ គម្រូទាំងអស់នេះហើយជំរុញឲ្យនាងចង់ឃើញប្អូនៗ រលកក្រោយដែលកំពុងដាក់ពាក្យ ហើយកំពុងជម្រុះខំប្រឹងប្រែងដាក់ចិត្ត ឲ្យច្បាស់លាស់បើស្រឡាញ់ពិត។

លោកអ្នកដឹងហើយថា ទម្រាំសុតធីតា ឈមកដល់ចំនុចនេះ នាងឆ្លងកាត់វេទិកា ប្រកូត មិនតិចដងនោះទេ ។ នាងត្រូវបានហ្វេនៗលើកឡើងថា ជានារីមិនចេះចុះចាញ់ឡើយ យកបទពិសោធន៍ ប្រកួតមកច្នៃខ្លួនឯង រហូតទាល់តែឈ្នះ មកុដបានតំណាងប្រទេស ហើយហក់បាន ជាបេក្ខភាព១០រូបចុងក្រោយ លើវេទិកាអន្តរជាតិធ្វើឲ្យបរទេសស្គាល់ស្ត្រីខ្មែរ ប្រទេសខ្មែរជាបន្តទៀត។ យ៉ាងណាមិញ ឆ្នាំនេះ Miss Grand Cambodia និងកើតម្តងទៀត ហើយមានអ្វីដែលពិសេស Surprise ដល់ ហ្វេនទាំងអស់ ជាពិសេស គឺបវរកញ្ញារបស់យើងផ្ទាល់តែម្តង ដើម្បីជាការ តបស្នងចំពោះការលះបង់ របស់នាងដើម្បីកម្ពុជា ។ ហើយនេះក៏ជាលើកទីមួយដែរ ដែលកម្មវិធីមានរឿងបែបនេះSothida Pokimtheng ។ ការបង្ហើបបែបនេះ រិតតែធ្វើឲ្យហ្វេនៗ និងអ្នកគាំទ្រចង់ដឹង និងចង់ឃើញថាតើ ម្ចាស់កម្មវិធី រៀបចំអាថ៌កំបាំងដូចម្តេច ដាក់ម្ចាស់កម្សត្រីសម្រស់ ប៉ូគីមថេងនសុតធីតាឲ្យនាងរំជួលចិត្តគ្រានោះ។

ម្ចាស់មកុដ២០២១ សុតធីតា បានផ្តល់បណ្តាំផ្ញើ ដល់អ្នកប្រកួតជំនាន់ថ្មីថា ចូរកុំមើលស្រាលភារៈកិច្ច សូម្បីតែ១វិនាទី ។ អ្វីដែលគេដាក់អោយ យើងមិនអាចរារែកឡើយក្នុងនាមស្ថិតជាបេក្ខភាព។ នាងមានតែជូនពរ អោយប្អូនៗ ខិតខំយកជ័យជម្នះរៀងៗខ្លួន ដើម្បីកិត្តិយសខ្លួនឯង កិត្តិយសជាតិខ្មែរយើងលើឆាកអន្តរជាតិ។ មកទល់ពេលនេះ កម្មវិធីMiss Grand Cambodia 2022 បាននឹងកំពុង ជ្រើសរើសហើយ កំពុងធ្វើតេស្តបេក្ខភាព រដូវកាលថ្មីបន្តបន្ទាប់ ដោយតាមដឹងស្រីស្អាតតេស្តទើបតែជាប់ មាន២ទៅ៣រូបហើយ ជះសម្រស់ទាក់ទាញ។
ពិតណាស់កម្មវិធីប្រឡងបវរកញ្ញា មិនថាMiss Grand Miss Universe គឺពេលនេះនៅកម្ពុជាមានការពេញនិយមណាស់។ ទាក់ចិត្តទាំង អ្នកទស្សនា ទាំងអ្នកដាក់ពាក្យប្រកួត។ ជាពិសេសឃើញថា មាននារីវ័យឆ្លាតៗ ជាច្រើនរូបលេចមុខប្រកាសដាក់ពាក្យប្រឡង និងប្រកបដោយសមត្ថភាពពេញលេញ ទាំងកម្រិតសម្រស់ និងចំណេះដឹងខុសពីច្រើនឆ្នាំមុន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM













