Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងពីការប្រឡងបវរកញ្ញា តាមរយ: នាងហង្ស ម៉ានីតា

ភ្នំពេញ ៖ ទស្សនិកជនជាច្រើននៅលើ បណ្តាញសង្គមបានចាប់ផ្តើម ចាប់អារម្មណ៍បណ្តើរៗហើយ ជុំវិញបេក្ខភាពប្រឡង បវរកញ្ញា ចក្រវាឡកម្ពុជារដូលកាលថ្មី ដែលមកដល់ខែក្រោយផ្តើមជ្រើសរើសបណ្តើរៗ។ ក្នុងនោះបានញាំងឲ្យ អតីតបវរកញ្ញា មានសមត្ថភាពជាច្រើននាក់ ដែលធ្លាប់មានប្រវត្តិប្រកួត បានមកជុំគ្នាដាក់ពាក្យ ជែងគ្មាបង្ហាញស្នាដៃ។ ក្នុងនោះស្រីស្អាត ម្នាក់ដែលជាកូនខ្មែរកាត់បរទេស ដែលធ្លាប់លេចធ្លោ លើប្រវត្តិប្រឡងក៏បានបង្ហាញស្នាដៃជាថ្មី។

យ៉ាងណាមិញ យើងក៏សូមណែនាំពី ប្រវត្តិខ្លះៗ ពី អ្នកធ្លាប់ប្រឡងនេះ។ ដូចជា កាលពីរឆ្នាំ 2016 កញ្ញាហង្ស ម៉ានីតាធ្លាប់ឈ្នះម្កុដ 2nd runner up នៅក្នុងកម្មវិធីប្រកួត Miss Tourism Metropolitan International 2016។ ដោយក្នុងពេលនោះដោយមានការចូលរួមប្រកួតប្រហែលជិត70 នៅជុំវិញពិភពលោក។ គ្រានោះសម្រែងហ៊ោរទះដៃ របស់ប្រជាជនកម្ពុជា បានកើតឡើងហើយ អររំភើបដែលបានឃើញ ប្រទេសខ្លួន មានមុខមាត់លើឆាកអន្តរជាតិ។ ដូចនេះហើយទើប គ្រាន់តែដឹងថា ឆ្នាំនេះ អ្នកមកប្រឡងសុទ្ឋតែជាជើងខ្លាំងៗ មានប្រវត្តិស្គាល់ឆាក និងតិចនិចប្រកួត រិតតែធ្វើឲ្យគណៈកម្មាការ ពិបាកបន្តិចហើយក្នុងការ ដាក់ពិន្ទុ។ ជាពិសេស ក៏បានរុញឲ្យគេមើលឃើញថា វិស័យបវរកញ្ញា នៅកម្ពុជា កាន់តែល្អហើយ ពោរពេញដោយអ្នកមានទេពកោសល្យ ទាំងចំណេះដឹង បទពិសោធន៍ និងភាពឆ្លាតវៃ។

ងាកមកចាប់អារម្មណ៍នាពេលបច្ចុប្បន្នវិញ កញ្ញាក៏បានធ្វើការត្រឡប់មកវិញសាជាថ្មី ម្ដងទៀតដោយកញ្ញានឹងចូលរួមប្រកួត នៅក្នុងកម្មវិធីដ៏ធំមួយ របស់ប្រទេសកម្ពុជា គឺ កម្មវិធីប្រកួតសម្រស់Miss Universe Cambodia 2022 ។ រងចាំមើលថាតើការត្រលប់មកវិញរបស់កញ្ញាអាចដណ្ដើមយកម្កុដពេជ្រ MUC2022 ដែលអាចធ្វើឲ្យរៀមច្បង ងិន ម៉ារ៉ាឌី ដើរទៅបំពាក់បានឬយ៉ាងណា ហើយតាមដឹងមកុដរដូវកាលថ្មីនេះ មានតម្លៃរហូតដល់ 100000$ ជាង ធ្វើអោយម្នាក់ៗ ទប់ជំហរ មិនតិចនោះទេពេលដឹង។ នេះជាការលើកឡើងតែ១បេក្ខភាពប៉ុណ្ណោះ យើងនៅមិនទាន់ដឹងថា មានជើងខ្លាំងណាល្អលើសគេ នោះទេ គ្រាន់តែដឹងថា ឆ្នាំនេះខ្លា ប៉ះខ្លា ហើយក្លាយជាចំណីចក្ចុយ៉ាងឆ្ងាញ់ សម្រាប់ហ្វេនៗ អ្នកស្នេហា វិស័យបវរកញ្ញា៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×