Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងិន ម៉ារ៉ាឌី ក្តោបឱកាស ក្លាយជាតួឯកជាលើកដំបូង

ភ្នំពេញ ៖ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ Miss Uneverse ងិន ម៉ារ៉ាឌី បានក្តោបឱកាសក្លាយជាតួឯកជាលើកដំបូង ក្រោយពេលដែលនាងបានជាប់ជាបេក្ខភាពបវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិកាលពីពេលកន្លងទៅ។

ចាត់ទុកថា នេះជាឱកាសលើកដំបូងរបស់នាងដែលបានចូលប្រឡូកក្នុងខ្សែភាពយន្ត ហើយនោះក៏ជាអ្វីដែលនាងតែងគិតប្រាថ្នាចង់បានផងដែរ ខណះពេលដែលនាងបានសម្រេចផែនការដ៏ធំក្នុងជីវិតដោយបានជាប់តំណែងធំចូលរួមប្រកួតជាអន្តរជាតិនោះមក។

ងិន ម៉ារ៉ាឌី បានបង្ហោះសារជាភាសាអង់គ្លេសតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា A new short film is coming soon.Thank you for giving me this opportunity មានន័យជាភាសាខ្មែរថា ភាពយន្តថ្មីខ្នាតខ្លីនឹងមកដល់ឆាប់ៗនេះ អរគុណសម្រាប់ការផ្តល់ឱកាសនេះសម្រាប់រូបខ្ញុំ។

តាមរយៈសារដែលបានបង្ហោះខាងលើនេះ បានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តគាំទ្រ ងិន ម៉ារ៉ាឌី ជាច្រើនបានចូលរួមសប្បាយរីករាយ ក្នុងពេលដែលពួកគេមានឱកាសបានឃើញសមត្ថភាព នៃការសម្តែងរបស់នាងជាលើកដំបូងនៅក្នុងខ្សែភាពយន្ត។

រឿងខ្លីដែលតារារូបនេះនឹងសម្តែងនាពេលនេះគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះ ប៉ុន្តែយ៉ាងណាតារារូបនេះនៅមិនទាន់អាចបញ្ចេញនូវចំណងជើង និងផលិតកម្មដែលនាងទទួលថតនោះឡើយ តែខ្សែភាពយន្តនេះគឺជានាងមានតំណែងជាអង្គឯកតែម្តង។

ទោះជាយ៉ាងណា ងិន ម៉ារ៉ាឌី តាមការខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពនៃការសម្តែងនាពេលនេះ នាងរំពឹងថា ភាពយន្តលើកដំបូងរបស់នាងនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទស្សនា ខណះពេលដែលនាងសន្យានឹងបញ្ចេញស្នាដៃបន្ថែមទៀតប្រសិនបើមានឱកាស។

គួរបញ្ជាក់ដែរថា តារាសម្តែង បង្ហាញម៉ូត និងពិធីការិនី ងិន ម៉ារ៉ាឌី ក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២១ នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១ ហើយនាងក៏តំណាងឲ្យប្រទសកម្ពុជាដើម្បីចូលរួមការប្រកួត Miss Uneverse ក្នុងប្រទេសអ៊ីស្រាអែល។

យ៉ាងណា បើទោះបីជាការប្រកួតនោះ ម៉ារ៉ាឌី ដែលមានអាយុ២២ឆ្នាំរូបនេះមិនបានទទួលជោគជ័យក៏ដោយ ប៉ុន្តែសម្រាប់ទស្សនិកជនខ្មែរជាច្រើន បានសម្តែងការសសើរដល់រូបនាង ដែលបានខិតខំប្រឹងប្រែងបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×