Friday, July 8, 2022

ឃុំខ្លួនជនសង្ស័យ៦នាក់ ចោទពីបទល្មើសឃាត.កម្ម និងប៉ុន.ប៉ងស.ម្លាប់ និងអាចជាប់ពន្ធនាគារអស់មួយជីវិត

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីនគរបាលជាតិកម្ពុជាបាននាំខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលមានការពាក់ព័ន្ធនឹងអំពើស.ម្លាប់គ្រួសារ ទៅកាន់តុលាកាដំបូងខេត្តមណ្ឌលគិរី ដើម្បីព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ទៅលើបទល្មើសឃាត.កម្ម និងប៉ុន.ប៉ងស.ម្លាប់ ដែលពួកគេបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ ជនទាំងនេះត្រូវបានព្រះរាជអាជ្ញាចោទពីបទ៖

១. រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ ចោទពីបទ ឃាត.កម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
២. នួន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាត.កម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៣. ចន្ធី ផ្វិត ភេទប្រុស អាយុ ១៤ឆ្នាំ ចោទពីបទ ឃាត.កម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៤. ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាត.កម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៥. ខ្លឹង ចន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាត.កម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៦. នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាត.កម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់ទាំងនេះ មានទម្ងន់ទោស ជាប់ពន្ធនាគារអស់មួយជីវិត។

ជាម្តងទៀត លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ សូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នា ដែលបានធ្វើការជ្រោមជ្រែង ក្នុងការស៊ើបអង្កេតដ៏លំបាកមួយនេះ រួមទាំអគ្គស្នងការនគរបាលជាតិកម្ពុជា, ស្នងការនគរបាលខេត្តមណ្ឌលគីរី, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ, ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត នៃអង្គភាពការពារកុមារ, និងមន្ត្រីនគរបាលរដ្ឋបាលគ្រប់មូលដ្ឋាន ដែលបានផ្តល់ជាធនធានជំនួយក្នុងការស៊ើបអង្កេត។ នេះគឺជាការបំពេញភារកិច្ចដ៏ល្អ ដើម្បីទទួលបាលលទ្ធផលដ៏អស្ចារ្យនេះ។ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងការសោកស្តាយជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលបានជាសផុតពីការស្លាប់ ហើយយើងនឹងបន្តផ្តល់ជាជំនួយ និងការគាំទ្រទៅមុខទៀត។

កម្លាំងក្រុមការងារចម្រុះ BRAVO22 ដែលមានការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសឃាត.កម្មទៅលើមនុស្ស ៥នាក់ ដែលក្នុងនោះមានមនុស្សពេញវ័យ ២នាក់ និងកុមារ ៣នាក់ ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

“នេះគឺជាបេសកកម្មដ៏ហត់នឿយមួយ ដែលមានការពាក់ព័ន្ធពីស្ថាប័ន្នផ្សេងៗដូចជា នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាត.កម្ម មិងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត នៃអង្គភាពការពារកុមារ (CPU)។ ខ្ញុំសូមថ្លែងអំណរគុណ និងការកោតសរសើរទៅដល់អ្នកទាំងអស់គ្នា ដែលបានជួយការស៊ើបអង្កេត។” ប្រសាសន៍របស់លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ ដែលបានដឹកនាំការឆ្លើយតបរបស់ក្រុមការងារ របស់ CPU។

“នេះគឺជាបទល្មើសដ៏ឃោឃៅកាចសាហាវមួយ ដែលបាមកើតឡើងនៅក្នុងតំបន់ដាច់ស្រយ៉ាល ដែលធ្វើអោយមានភាពលំបាក ដល់ការស៊ើបអង្កេត។ ខ្ញុំសូមយកឧកាសនេះ ដើម្បីថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានផ្តល់ជំនួយ ក្នុងការស៊ើបអង្កេតនេះ ចំពោះការខឹតខំប្រឹងប្រែង និងការប្តេជ្ញារបស់ពួកគេទាំងអស់គ្នា ក្នុងការបំបែកសំណុំរឿងនេះ។

ជនរងគ្រោះម្នាក់ដែលជាសផុតពីការស្លា.ប់ គឺកំពុងតែទទួលការព្យាបាល នៅមន្ទីពេទ្យមួយនៅរាជធានីភ្នំពេញ ហើយនឹងបន្តទទួលជំនួយបន្ថែម។
នេះជាការងារដ៏អស្ចារ្យ ដើម្បីស្វែងរក និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖ សុទ្ធ លី