Friday, July 8, 2022

ញាក់សាច់! បុរស​ម្នាក់​សន្សំ​លុយ​ទុក​ការប្រ​ពន្ធ រក្សាទុក​ក្នុង​បំពង់​ប្ញស្សី រាប់​ឆ្នាំ សុទ្ធតែ​ក្រដាស…

មនុស្សភាគច្រើន តែងសន្សំលុយញាត់ក្នុងកូនជ្រូក ប៉ុន្តែ សម្រាប់បុរសម្នាក់នេះវិញ ពិតជាចម្លែកខុសគេតែម្តង​ដោយគាត់រក្សាលុយទុកនៅក្នុងបំពង់ប្ញស្សីរាប់ឆ្នាំ ដោយពុំមានការខូចខាតអ្វីនោះឡើយ ពោលគឺនៅតែរក្សាបានភាពល្អស្អាតដដែល។

ថ្មីៗនេះ វីដេអូ TikTok មួយ បានធ្វើឲ្យអ្នកលេងអុិនធើរណិត ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដែលបានបង្ហាញបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Farhan Sam បានគ្រប់គ្រងសន្សំលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមានប្រភេទក្រដាស​ RM5, RM10 និង RM20​ នៅក្នុងបំពង់ប្ញស្សីចំនួន​៥​បំពង់ ដើម្បីរៀបការជាមួយមិត្តស្រីរបស់គាត់។

Farhan បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានស្រឡាញ់គ្នាអស់រយៈពេល ១១ ឆ្នាំ គាត់អាចសន្សំប្រាក់បានយ៉ាងច្រើន​ដោយបានចាប់ផ្តើមសន្សំប្រាក់ដោយប្រើបំពង់ប្ញស្សី ហើយវិធីតែមួយគត់ដើម្បីយកលុយទាំងនោះចេញវិញបាន គឺការពុះបំបែកប៉ុណ្ណោះ។

Farhan បន្តថា រូបគេបានរក្សាការសម្ងាត់នេះ ដោយមិនឲ្យមិត្តស្រីដឹងនោះទេ រហូតធ្វើឲ្យនាងភ្ញាក់ផ្អើល ជាមួយលុយដ៏ច្រើននេះ មុនថ្ងៃពួកគេរៀបការ។

តាមរយៈវីដេអូ បានបង្ហាញ Farhan អង្គុយជាមួយបងប្អូនសាច់ញាតិមួយក្រុម កំពុងរាប់លុយសន្សំទាំងនោះ និងមួយផ្នែកទៀត បង្ហាញគាត់ប្រើកាំបិតពុះជ្រែកបំពង់ប្ញស្សី ដើម្បីរលាក់លុយចេញ។ ហើយវីដេអូនេះផងដែរ ទទួលបានការចូលមើលរហូតជាង ១.៤ លានដង ចាប់តាំងបង្ហោះមក៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

@paansam Tq my famliy🥰 #fyp #fypシ #fypage #fypシ゚viral #fypdongggggggg #fyppppppppppppppppppppppp #fypsounds #penantian #sedih #kahwin ♬ bunyi asal – Farhan Sam