Friday, July 8, 2022

បើរុស្ស៊ីវា.យលុកចូលឈ្លានពាន ទាហាននិងពលរដ្ឋអ៊ុយក្រែន ជិត១០ម៉ឺនាក់ស្លា.ប់

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង រវាង អ៊ុយក្រែន និងរុស្ស៊ី នោះ មន្រ្ដីសហរដ្ឋអាមេរិក បានអះអាង កាលពីប៉ុន្មានថ្ងៃមុនេះ ថា ប្រសិនបើទីក្រុងមូស្គូ សម្រេចចិត្ត បើកការវា.យលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះ នឹងធ្វើឲ្យកងទ័ពរបស់ប្រទេសនេះ ២៥ ០០០នាក់ ហើយពលរដ្ឋអ៊ុយក្រែន ៥០ ០០០នាក់ស្លា.ប់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ ថា មន្ត្រីសហរដ្ឋអាមេរិក សុំមិនបញ្ចេញអត្ដសញ្ញាណ បានលើកឡើង នៅក្នុងបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ថា រុស្ស៊ីបានបង្កើនកម្លាំងទ័ព ចំនួន៧០ភាគរយ នៃកម្លាំងយោធារបស់ប្រទេសនេះ សម្រាប់ចាប់ផ្ដើមការវា.យលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ដោយឡែក សារព័ត៌មាន Washington Post និង New York Times បានផ្សាយថា នៅក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារ អស់រយៈពេល៦ម៉ោង កាលពីប៉ុន្មានថ្ងៃមុនេះ មន្រ្ដីជាន់ខ្ពស់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានព្រមាន អំពីលទ្ធភាព នៃការឈ្លានពានដ៏ខ្ពស់បំផុត គឺការវា.យលុក ចូលកាន់កាប់រដ្ឋធានីគៀវ (Kyiv) ប្រទេសអ៊ុយក្រែន យ៉ាងលឿនបំផុត។

មន្ត្រីសហរដ្ឋអាមេរិក មិនបញ្ចេញឈ្មោះ បានបន្ដថា ថ្វីបើក្រុមអ្នកវិភាគចារកម្ម មិនជឿថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចចិត្តចុងក្រោយ នៅក្នុងការឈ្លានពានក៏ដោយ ប៉ុន្ដែពួកគេបានព្រមាន អំពីការស្លា.ប់របស់ជនស៊ីវិល អាចនឹងកើនដល់ ៥0 000 នាក់ និង ទាហានអ៊ុយក្រែន ចំនួន ២៥ 000 នាក់ ប្រសិនបើរុស្ស៊ី វា.យលុកចូលឈ្លានពានទៅលើប្រទេសធ្លាប់ជារដ្ឋ ចំណុះឲ្យអតីតសហភាពសូវៀត។

រុស្ស៊ី ធ្លាប់ប្រើប្រាស់កម្លាំងទ័ព រឹបអូសឧបទ្វីបគ្រីមៀ (Crimea) នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដាក់បញ្ជូនទៅជាទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០០៤ ហើយគាំទ្រដល់ចលនាបំបែកខ្លួន នៅភាគខាងកើតប្រទេស បង្កឲ្យមានអ្នកស្លា.ប់ ជាង១៤ ០០០នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN