Friday, July 8, 2022

កងទ័ពអារ៉ាខាន់ វា.យបំបាក់កម្លាំងយោធា របបសឹកមីយ៉ាន់ម៉ា

រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់ពេលនេះ កងទ័ពអារ៉ាខាន់ បានចាប់ផ្ដើម វា.យប្រ.យុទ្ធគ្នាជាថ្មីជាមួយនឹងកម្លាំងយោធា របបសឹកមីយ៉ាន់ម៉ា បណ្ដាលឲ្យស្លា.ប់៣០នាក់ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នាភាគខាងលិច ប្រទេសអាស៊ានមួយនេះ។

សារព័ត៌មាន Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការប្រឈមមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធ រវាងកងទ័អារ៉ាខាន់ (Arakan ហៅកាត់ AA) ដែលជាអង្គការប្រដាប់អាវុធជនជាតិភាគតិច និង កម្លាំងយោធា នៃរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា កំពុងតែកើនឡើងខ្ពស់ នៅក្នុងទីក្រុងមួងដាវ (Maungdaw) រដ្ឋរ៉ាឃីន ភាគខាងលិច ប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពយោធានេះ បានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចអារ៉ាខាន់ (Arakan ហៅកាត់ AA ) និង កងទ័ពរបបសឹកមីយ៉ាន់ម៉ា។ ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនេះ ជំរុញឲ្យមានការព្រួយបារម្ភខ្លាំងថា បទឈប់បា.ញ់គ្នាក្រៅផ្លូវការ រវាងភាគីទាំង២ នឹងត្រូវរលំរលាយ។

លោក Khaing Thukha អ្នកនាំពាក្យ កងទ័ពអារ៉ាខាន់ នៅក្នុងរដ្ឋរ៉ាឃីន បានអះអាងថា ការប្រយុទ្ធគ្នានេះ បានផ្ទុះឡើង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្របពេលកងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានឆ្មក់ចូល វាយប្រហារទៅលើប៉ុស្តិ៍របស់កងទ័ពអារ៉ាខាន់ នៅជិតភ្នំឡេតផាន់ (Letpan) នាភាគឦសាន នៃភូមិមេតាក (Mee Taik) ដោយបានស.ម្លាប់ទាហានរបស់ខ្លួនម្នាក់។ ក្រៅពីនេះ កងទ័ព AA ក៏បានសម្លាប់ទាហានរបបសឹកមីយ៉ាន់ម៉ា ចំនួន៤០នាក់ ផងដែរ។

អ្នកនាំពាក្យ កងទ័ពអារ៉ាខាន់ បានបន្ថែមថា កងទ័ពអារ៉ាខាន់ និង កម្លាំងទាហានរបបសឹក មីយ៉ាន់ម៉ា បានវាយប្រយុទ្ធគ្នាម្ដងទៀត កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ ការប៉ះទង្គិចគ្នា មានរយៈពេល៣ម៉ោងនេះ ក៏មានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់រៀងៗខ្លួន។ ការផ្ទុះអាវុធដាក់គ្នាជាថ្មីនេះ បានកើតឡើង ក្រោយពេលកងទ័ពរដ្ឋាភិបាល បានវា.យប្រ.ហារមកលើកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិចអារ៉ាខាន់ នៅលើភ្នំឡេតផាន់ (Letpan) ។ ប៉ុន្ដែគាត់មិនបានដឹងព័ត៌មានលម្អិត អំពីចំនួនអ្នកគ្រោះថ្នាក់ នៅក្នុងឧបទ្ទវហេតុនោះឡើយ។

លោក ខេង ធូខា (Khaing Thukha) អ្នកនាំពាក្យ កងទ័ពអារ៉ាខាន់ បានបញ្ជាក់ថា ករណីនេះអាស្រ័យលើកងទ័ពរបបសឹកមីយ៉ាន់ម៉ា ថាតើបន្ដឲ្យមានការវា.យប្រ.យុទ្ធគ្នា កាន់តែខ្លាំង នៅក្នុងរដ្ឋ Rakhine ឬយ៉ាងណា។ ចំណែកកងទ័ពអារ៉ាខាន់ ហៅកាត់ «AA» នឹងរង់ឆ្លើយតប នៅក្នុងករណីចាំបាច់បំផុត។

លោក U Pe Than ជាអ្នកនយោបាយម្នាក់ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) បានប្រាប់ដល់សារព័ត៌មានភូមា Irrawaddy ថា «ការវា.យប្រ.យុទ្ធគ្នានេះ អាចនឹងនឹងធ្វើឲ្យបទឈប់បា.ញ់គ្នាក្រៅផ្លូវការមួយ ត្រូវរលំរលាយអស់។ យើងនឹងរង់ចាំមើល ថាតើមេដឹកនាំ នៃភាគីទាំងពីរ នឹងចរចា ដើម្បីបញ្ចប់នូវការប្រ.យុទ្ធគ្នា ឬក៏បន្ដឱ្យវាកើតឡើង បន្ថែមទៀត។ ចាប់តាំងពីមានបទឈប់បា.ញ់ កាលពីឆ្នាំ២០២០នោះមក ភាគីទាំងសងខាង បានពង្រឹងកម្លាំងរបស់ពួកគេ និង រៀបចំ សម្រាប់សង្រ្គាម ដូច្នេះប្រសិនបើស្ថានភាពនេះ នៅតែបន្ត ការប៉ះទង្គិចគ្នា អាចនឹងរាលដាលដល់កន្លែងផ្សេងទៀត»។

ស្របពេលមានភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នោះ របបយោធាមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន បានដាក់បម្រាមគោចរ ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៥ព្រឹក នៅក្នុងទីប្រជុំជនក្យូកថៅ (Kyauktaw) មានទីតាំងនៅតាមដងទន្លេកាឡាដាន (Kaladan)។

ដោយឡែក កងទ័ពរបបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានចូលមកជិតប៉ុស្ដិ៍របស់កងទ័ពអារ៉ាខាន់ (AA) នៅក្នុងក្រុងក្យូកថៅ (Kyauktaw) ។ សកម្មភាពយោធារបស់កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានបង្ខំឱ្យអ្នកស្រុក នៅក្នុងភូមិមួយចំនួន ត្រូវភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារមានការភ័យខ្លាច អំពីការប្រយុទ្ធ អាចនឹងកើតឡើង។

រហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ របបយោធាបានចាប់ខ្លួនយុវជននៅក្នុងរដ្ឋរ៉ាឃីន ចំនួន៣០នាក់ បញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរបស់ AA ដើម្បីទទួលការបណ្តុះបណ្តាល។ កងទ័ព AA និង កម្លាំងយោធារបបសឹកមីយ៉ាន់ម៉ា មានបទឈប់បាញ់ក្រៅផ្លូវការមួយ ចាប់តាំងពីការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែភាពតានតឹងតែងតែកើនឡើង នៅលើទឹកដីមួយនេះ ហើយការប្រ.យុទ្ធ បានផ្ទុះឡើងជាថ្មី នៅក្នុងទីក្រុងមួងដាវ (Maungdaw) កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN